ចិន៖ តាមពិតទៅសម័យនេះ ការកែសម្ផស្សបានក្លាយជារឿងធម្មតាទៅហើយ សម្រាប់មនុស្សគ្រប់រូប។ ពួកគេអាចធ្វើការកែសម្ផស្សបានតាមចិត្ត ដើម្បីទទួលបាននូវរូបសម្រស់ដែលពួកគេចង់បាន។

ទៀតសោតអ្នកសិល្បៈក៏ដូចគ្នាដែរ ប្រសិនបើនាងមានតែសមត្ថភាព ហើយរូបសម្រស់មិនសូវបាន នោះប្រជាប្រិយភាពរបស់នាងក៏ថយចុះទៅតាមនោះដែរ ដូច្នោះសម្រស់ជាកត្តាសំខាន់បំផុត។

ជាក់ស្តែងមានតួឯកស្រីចិន៣រូប សារភាពត្រង់ៗតែម្តង ថាពួកនាងធ្លាប់ឆ្លងកាត់ការកែសម្ផស្ស។ យ៉ាងណាមិញទោះបីជាគ្រប់គ្នាបានដឹងថា សម្រស់របស់ពួកនាងស្រស់ស្អាតដោយការកែកុនក៏ពិតមែន ប៉ុន្តែបើងាកមកមើលពីភាពល្បីល្បាញរបស់ពួកនាងវិញ ក៏មិនណយដែរ។

ចង់ដឹងថាតារាស្រីទាំង៣រូបនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖  

១. Zheng Shuang

Zheng Shuang តួឯកស្រីមុខឃ្យូតៗ ដែលជាសំណព្វចិត្តហ្វេនៗជាច្រើន។ អ្នកគាំទ្រចាប់ផ្តើមស្គាល់តារាស្រីរូបនេះកាន់តែខ្លាំង តាមរយៈរឿងបែបយុវវ័យមួយ កាលពីឆ្នាំ២០១៦។ ចាប់តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈមក គ្រប់គ្នាសង្កេតឃើញថា មុខរបស់ Zheng Shuang មានការប្រែប្រួលបន្តិចបន្តួច។ ជាមួយគ្នានេះផងដែរ នាងបានសារភាពត្រង់ៗឲ្យគ្រប់គ្នាបានដឹងតែម្តងថា នាងបានទៅកែទម្រង់បបូរមាត់ថ្មី។  

Zheng Shuang
Zheng Shuang

២. Qi Wei

តារាសម្តែងស្រី Qi Wei ថ្វីត្បិតតែអ្នកគាំទ្រក្រៅស្រុកមិនសូវស្គាល់នាងក៏ពិតមែន ប៉ុន្តែនាងមានឈ្មោះល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសចិន។ បើទាក់ទងនឹងរឿងរូបសម្រស់របស់នាងវិញ គឺQi Wei តែងតែនិយាយជានិច្ចពីរឿងការកែសម្ផស្ស រាល់ពេលដែលចូលនៅក្នុងកម្មវិធីទូរស្សន៍នានាដោយគ្មានការបិតបាំង។ នៅក្នុងនោះមានការបញ្ជាក់ថា នាងបានធ្វើត្របកភ្នែក២ជាន់ ដើម្បីឲ្យមើលទៅឃើញមុខកាន់តែស្រទន់ និងមានមន្តស្នេហ៍ជាងមុន។  

Qi Wei
Qi Wei

៣. Sun Li

តារាជើងចាស់ Sun Li ជាអ្នកសម្តែងស្រីដែលមានសមត្ថភាពខ្ពស់ និងធ្លាប់ទទួលបានពានរង្វាន់តារាស្រីលេចធ្លោប្រចាំឆ្នាំច្រើនរាប់មិនអស់ទៀតផង។ បើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាធ្លាប់មានទស្សនាវដ្តីល្បីរបស់ប្រទេសចិនមួយបាននិយាយថា Sun Li បានចំណាយប្រាក់ទៅលើការកែសម្ផស្ស ដើម្បីថតរឿងភាគមួយឲ្យកាន់តែមានភាពល្អឥតខ្ចោះ។ ដោយចំណុចដែលនាងបានកែកុនមានដូចជា ភ្នែក ស្លាបច្រមុះ និងចង្ការ។ 

Sun Li
Sun Li

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]