អាមេរិក៖ តារាស្រីវ័យ២១ឆ្នាំ ហើយក៏ជាម្ចាស់នៃផលិតផលKylie Cosmetics- Kylie Jenner បាន​ជាប់​ឈ្មោះនៅInstagram ជាអ្នកដែលរកចំណូល បានច្រើនបំផុតលើ HopperHQ.com’s Instagram Rich List រយៈពេល២ឆ្នាំជាប់ៗគ្នា។

តារាស្រីត្រកូលJenner រូបនេះជាប់ឈ្មោះ ជាអ្នកដែលរកបានចំណូលបានខ្ពស់បំផុត ពីការបង្ហោះរូបម្តងៗរបស់នាង។ តាម​ការ​បញ្ជាក់​គឺ នាងអាចរកបានដល់រហូតដល់១.២៧លានដុល្លារអាមេរិក សម្រាប់ការបង្ហោះរូប ម្តងៗរបស់នាង។ ដែលចំណាត់ថ្នាក់លេខ២ តាមដោយតារាចម្រៀងស្រី ម្ចាស់បទ “Side to Side” Ariana Grande នាងអាចរកបាន ដល់៩៦៦,០០០ ដុល្លារអាមេរិក ពីការបង្ហោះរូបម្តង។

តាមពីក្រោយដោយ តារាល្បីៗផ្សេងទៀតដែលស្ថិត នៅក្នុងចំណាត់កំពូលទាំង៥ រួម​មានដូចជា កីឡាករបាល់ទាត់ប្រចាំក្រុម Juventus- Cristiano Ronaldo រកបាន៩៧៥,០០០ដុល្លារ Kim Kardashian-៩១០,០០០ដុល្លារ និងតារាស្រី Selena Gomez ដែលនាងរកបាន៨៨៦,០០០ដុលា្លរ ពី​ការបង្ហោះរូបម្តងៗរបស់នាង៕

Kylie Jenner
Kylie Jenner
Ariana Grande
Cristiano Ronaldo
Kim Kardashian
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]