ភ្នំពេញ៖ ក្រោយពីរៀបការរួច អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានភាពផ្អែមល្ហែមមែនទែនជាមួយស្វាមីរបស់ខ្លួន ដោយអ្នកទាំងពីរ បានទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសអស់រយៈពេលជាច្រើនថ្ងៃ។

ដោយឡែក កាលពីថ្មីៗនេះវិញ នៅលើបណ្តាញសង្គម ស្វាមីរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយឃើញលោកបង្ហោះរូបមួយសន្លឹក ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គ្រួសារតូចតែពិបាកជុំគ្នាណាស់។ ថ្ងៃនេះពិតជាពិសេសមែន។ រីករាយថ្ងៃអាទិត្យ"

ផ្អែកលើរូបមួយសន្លឹក និងសារមួយឃ្លានេះបានបង្ហាញឲ្យឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាទទួលបានភាពកក់ក្តៅ និងសុភមង្គលពីស្វាមីខ្លាំងមែនទែន ព្រោះបើទោះជាពួកគេរវល់ការងារស្ទើរតែដកឃ្លាមិនរួចយ៉ាងណា ក៏ពួកគេនៅតែឆ្លៀតពេលដើម្បីញ៉ាំអាហារជុំគ្នាដែរ។

ទោះជាយ៉ាងណាក្តី ឃើញបែបនេះហើយ អ្នកគាំទ្រពិតជាស្ងប់ស្ងែងដល់តារាស្រីរូបនេះ ដែលទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងពីស្វាមី ព្រោះថាស្វាមីរបស់នាងតែងតែបង្ហាញភាពផ្អែមល្ហែមចំពោះនាងជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ មិនច្រណែនមិនបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
សាររបស់ស្វាមី ឱក សុគន្ធកញ្ញា
រូបដែលស្វាមី ឱក សុគន្ធកញ្ញា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា