ភ្នំពេញ៖ មិនមែនលំៗណាលោកព្រះ ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើង កើតចេញពីការរចនា និងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និងក្លឹបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនរណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថា ម៉ូឌែលដ៏ពិសេសនេះនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ។ 

លោកអ្នកសាកគិតមើល៍ថា ហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ? អាចមកពីវាថ្លៃខ្លាំង? ឬចំនួនផលិតតិចតួចខ្លាំង? តិចលោដូចពាក្យគេនិយាយថា “របស់ល្អមិនដែលមានច្រើនទេ“ “របស់ល្អ កាន់តែតិច កាន់តែពិសេស”។ កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ថាជាប្រភេទស្មាតហ្វូនដែលតំណាងឲ្យការសហការគ្នាគ្មានគូរប្រៀប ដើម្បីគាំទ្រដល់ Team បាល់ទាត់ Barcelona ដែលខិតជិតមកដល់នាពេលខាងមុខនេះ បង្កើតអារម្មណ៍ស្និទ្ធស្នាលជាមួយ Team Barca នោះ។ 

OPPO Reno 10X Hybrid Zoom FC Barcelona Special Edition

នៅពេលនេះ វាកំពុងបានធ្វើឲ្យអ្នកដែលជាអ្នកគាំទ្រផ្កាប់មុខខ្លាំងជាមួយ Team Barcelona និងអ្នកដែលនិយមទស្សនាបាល់ទាត់ទាំងអស់ក្នុងប្រទេសកម្ពុជា និងពិភពលោក ទប់អារម្មណ៍លែងហ្នឹងហើយ ព្រោះច្បាស់ណាស់ថាម្នាក់ៗពិតជាចង់ក្លាយម្ចាស់គ្រងលើម៉ូឌែលថ្មីដ៏កម្រមាននេះជាក់ជាមិនខាន មិនថាគេមិនថាខ្ញុំ បើបានវាកាន់ក្នុងដៃហើយ គឺមានន័យថាអ្នកមនុស្សពិសេសជាងគេហើយ។

៦៨ គ្រឿងណាលោកព្រះ! លេងសើចម៉េចបាន! ចេញតែម៉ាប្រ៉ាវអស់បាត់! ចឹងចាំមើលថា នណាមាននិស្ស័យចាប់កាន់ អង្អែល ឆែក ICON ទូរស័ព្ទម៉ូឌែលថ្មីដ៏ទំនើបនេះមុនគេ ដោយ Special Edition ទាំង ៦៨ គ្រឿងនេះនៅទូទាំងប្រទេសកម្ពុជា? ថាមិនត្រូវពេលនេះ មានគេទៅកក់ទុកមុនតាមហាងអស់ហើយមើល៍ទៅ! ប៉ុន្តែខ្ញុំសុំរឿងមួយណាកនយើងដែលងប់ងល់នឹងបាល់ទាត់ដូចខ្ញុំ ពេលទិញវាហើយជួយថតបង្ហោះឲ្យខ្ញុំបានឃើញផងណា៎ ក្រែងលោខ្ញុំអាចមានវាសនាបានទិញទាន់នឹងគេដែរ ហេហេហេ។ 

ដូច្នេះអ្វីដែលចាំមើលបន្ត គឺតម្លៃផ្លូវការដែលនឹងត្រូវលក់ក្នុងប្រទេសកម្ពុជា នៃម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះតាមដឹងកន្លងមកឮថាតម្លៃនៅអឺរ៉ុបជាង១ពាន់ដុល្លារឯណោះ៕

OPPO Reno 10X Hybrid Zoom FC Barcelona Special Edition
OPPO Reno 10X Hybrid Zoom FC Barcelona Special Edition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]