រាជធានីភ្នំពេញ​៖ រឿង​រសើប​រវាង​លោក ប៉ែន ចំ​រ៉ុ​ង និង​លោក អ៊ិន សុ​ភិន បាន​ត្រលប់​មក​ជា​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​អ្នក​ទាំង​៣​បាន​ជួប​គ្នា ​ក្នុង​ពិធី​ខួប​៤​ឆ្នាំ​របស់​ទូរទស្សន៍​PNN ហើយ​ក៏មានការ​ចុះ​ផ្សាយ​ថា អ្នក​ទាំង​៣​មើល​មុខ​គ្នា​មិន​ចំ ​ដោយ​ហេតុផល​ដែល​លោក ប៉ែន ចំ​រ៉ុ​ង មិន​ដែល​បាន​ជួប​មុខ​កូន គឺ​ដោយសារ​អតីត​ភរិយា និង​ឪ​ពុក​ក្មេក​ហាមឃាត់​។ ប៉ុន្តែ​លោក អ៊ិន សុ​ភិន និង អ្នក​នាង ភិន សុ​ដា​លី​ស បាន​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​នោះ​។

លោក អ៊ិន សុ​ភិន និយាយ​ថា លោក​មិន​ដែល​ប្រកាស ឬ​ហាមឃាត់​មិន​អោយ​លោក​ប៉ែន ចំ​រ៉ុ​ង មិនឱ្យ​ជួប​មុខ​កូនស្រី​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​លោក​សួរ​ច្រាស់​មក​វិញ​ថា តើ​លោក​ប៉ែន ចំ​រ៉ុ​ង មាន​ដែល​ខ​លម​ក​សុំ​ជួប​កូន ឬ​ទាក់ទង​ដើម្បី​មក​លេង​កូនស្រី​ក្នុង​នាម​ជា​ឪ​ពុក​ម្ដង​ទេ?

លោក​បន្ត​សំណួរ​ទៀត​ថា តើ​ក្នុង​នាម​លោក​ជា​ជីតា ក្នុង​នាម​កូនស្រី​របស់​លោក គឺជា​ម្ដាយ ដែល​ត្រូវ​បុគ្គល​ម្នាក់​បោះបង់​ចោល ទាត់​ចោល ត្រូវ​ប្រកាស​ទាក់ទង​អោយ​លោក ប៉ែន ចំ​រ៉ុ​ង មក​មើល​មុខ​កូនស្រី​ដោយ​ផ្ទាល់ ឬ មក​លេង​កូនស្រី​ដោយ​ផ្ទាល់ ទាំង​លោក​ប៉ែន ចំ​រ៉ុ​ង មិន​ដែល​ចាប់អារម្មណ៍​មែន​ឬទេ?

លោក​ថា​ ការ​លើក​ឡើង​ថា​ លោក​ប៉ែន ចំ​រ៉ុ​ង មិន​ដែល​ជួប​មុខ​កូនស្រី គឺ​ដោយសារ​តែ​លោក និង​ភិន សុ​ដា​លី​ស គឺជា​រឿង​ដ៏អយុត្តិធម៌ ខណៈ​ដែល​លោក និង​កូនស្រី មិន​ដែល​បាន​រារាំង ឬ​ហាមប្រាម​លោក ប៉ែន ចំ​រ៉ុ​ង ក្នុង​ពេល​លោក ប៉ែន ចំ​រ៉ុ​ង ប្រឹង​ស្កាត់​មក​ជួប​កូន ឬ​សុំ​មក​មើល​មុខ​កូន​សូ​ម្បី​ម្ដង​។

មិន​ខុស​គ្នា​ដែរ អ្នក​នាង ភិន សុ​ដា​លី​ស លើក​ឡើង​ថា ​អ្នក​នាង​មិន​សប្បាយ​ចិត្តនឹង​ពាក្យ​ថា លោក ប៉ែន ចំ​រ៉ុ​ង មិន​រវល់​ជាមួយ​កូន និង​មិន​ដែល​បាន​មក​មើល​កូន គឺ​ដោយសារ​តែ​អ្នក​នាង​ខ្លាំង​ណាស់​។

នាយ​និយាយ​ថា ពាក្យ​ពេជ្រ​នោះ ស្មើនឹង​យល់​ថា លោក ប៉ែន ចំ​រ៉ុ​ង ព្យាយាម​ចង់​ឃើញ​មុខ​កូន និង​ចង់​ទទួល​ខុសត្រូវ​ដំណក់ឈាម​ខ្លួនឯង តែ​អ្នក​នាង និង​ឪពុក​រារាំង និង​មិន​ទទួល​។

អ្នក​នាង​ថា តាំងពី​បែកបាក់​គ្នា មិន​ដែល​មាន​ភាគី​លោក ប៉ែន ចំ​រ៉ុ​ង ឬ សាមីខ្លួន​ដោយ​ផ្ទាល់​ទាក់ទង​មក​ចង់​ឃើញ​មុខ​កូន ឬចង់​ទទួលខុសត្រូវ​កូនស្រី​របស់​អ្នក​នាង​នោះ​ទេ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស