សៀមរាប៖ បន្ទាប់ពីសារ៉ាយ សក្ខណា បានឃ្លាតចាកឆ្ងាយពី ទឹកដីប្រទេសខ្មែរ ដែលជាស្រុកកំណើត ទៅរស់នៅលើទឹកដី អាមេរិកជាមួយស្វាមី អស់រយៈពេលជាយូរ ធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ បានមានការនឹកនា ដល់រូបនាងគ្រប់គ្នាតែម្ដង។

ជាក់ស្ដែង ដោយមានការនឹករម្លឹក ដល់ក្រុមគ្រួសារ និងមិត្តភក្ដិជិតសិ្នទ្ធ នៅប្រទេសកំណើត ស្រាប់តែលេចមុខសារ៉ាយ សក្ខណា និងស្វាមីព្រមទាំងកូនស្រី នៅក្នុងប្រទេសខ្មែរ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លើសពីនេះ មកដល់ខ្មែរមិនទាន់បានប៉ុន្មានផង តារាស្រីសម្បុរស្រអែមរូបនេះ ឆ្លៀតធ្វើការងារសិល្បៈ បានមិនចេះតិច ថែមទាំងមានវត្តមានលើ កញ្ចក់ទូរទស្សន៍ទៀតផង។ ប៉ុន្តែ ទោះបីជា យ៉ាងណាក៏នាង មិនភ្លេចឆ្លៀតពេល ទៅសម្រាកលំហែកាយ នៅក្រៅក្រុង ជាមួយស្វាមីជាទីស្រលាញ់នោះឡើយ។

កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់ សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ត ដ៏រីករាយ និងពោរពេញដោយសុភមង្គល នៅក្នុងខេត្តសៀមរាប។ អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍នោះគឺ អាកាសធាតុ ហាក់បីដូចជា មិនអំណោយផលដល់ដំណើរកម្សាន្តទេ ដោយមានភ្លៀងធ្លាកយ៉ាងជោគជាំ។ ប៉ុន្តែ ជ្រុលជាមកហើយ គឺនាងសុខចិត្ត ដើរបាំងឆ័ត្រទាំងភ្លៀង ប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា ព្រមទាំងពោរពេញដោយក្ដីសុខ និងភាពផ្អែមល្ហែមផងដែរ ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងស្វាមី
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ
ដំណើរកម្សាន្តនៅសៀមរាប របស់ក្រុមគ្រួសារ សក្ខណា
ដំណើរកម្សាន្តនៅសៀមរាប របស់ក្រុមគ្រួសារ សក្ខណា
ដំណើរកម្សាន្តនៅសៀមរាប របស់ក្រុមគ្រួសារ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា