កូរ៉េខាងត្បូង៖ ក្នុងថ្ងៃទី២៤ ខែកក្កដានេះ GQ Korea បានបញ្ចេញរូបថត ក៏​ដូច​ជា​អត្ថន័យដែលបាន ធ្វើការសម្ភាសន៍ជាមួយ តារាចម្រៀងJay Park អំពីរឿងរ៉ាវក៏ដូចជាពេលវេលាលំបាកៗ ដែលតារារូបនេះធ្លាប់ឆ្លងកាត់កាលពីមុន។

ក្នុងអំឡុងពេលដែលធ្វើការសម្ភាសន៍ Jay Park បានរៀបរាប់ថាខ្លួនមកពីណា ក៏ដូចជាពេលដែលរូប​គេ​ មិនទាន់មានអ្វីៗសោះ។ Jay Park បានរៀបរាប់ថា “និយាយដោយស្មោះត្រង់ ខ្ញុំប្រាកដជាត្រូវសម្លាប់ខ្លួន បើព្រោះ​តែ​ខ្ញុំធុញថប់ ខ្លាំងពេកនោះ។ ក៏ប៉ុន្តែស្របពេលនោះ ខ្ញុំបានគិតថាខ្ញុំគួរតែព្យាយាមស្វែងរក ឬក៏ធ្វើអ្វីមួយសម្រាប់អនាគត  គឺត្រូវខិតខំរកលុយវិញ។ ប្រសិនបើខ្ញុំជាប្រភេទមនុស្ស​ ដែលចេះតែយកពាក្យសម្តីរបស់អ្នកដទៃ មកគិតនោះខ្ញុំប្រាកដជា ធ្លាក់ក្នុងស្ថានភាពមួយ ដ៏លំបាកមិនខាន។ ហើយខ្ញុំក៏មិនអាច បង្កើតខ្លួនឯងនៅពេលនេះបាន​​ដែរ”។

តារាប្រុសរូបនេះ បាននិយាយទៀតថា «គ្មានអ្នកណា ស្វាគមន៍ខ្ញុំនោះទេ ក៏ប៉ុន្តែមិនអីនោះទេ ខ្ញុំមិនខ្វល់ថាខ្ញុំមកពីណា ឬពួកគេគិតអ្វីនោះទេ នៅពេលដែលខ្ញុំរស់នៅ សហរដ្ឋអាមេរិក ខ្ញុំបានលឺគេនិយាយថា ហេតុអ្វីជនជាតិអាស៊ី លេងបាល់បោះបែបនេះ រៀនគណិត ជាដើម។ នៅពេលដែលខ្ញុំមកដល់ ប្រទេស​កូរ៉េខ្ញុំ​ត្រូវបាន​គេ​ហៅខ្ញុំថា‘Yankee’។ ហើយ​ពួក​គេ​ចេះ​តែ​និយាយថា តារាត្រូវតែធ្វើបែបនេះ អ្នករ៉េបត្រូវតែធ្វើបែបនោះ ឬក៏ប្រជាជនអាស៊ានត្រូវតែ ធ្វើបែបនេះជាដើម។ តើអ្នកណាជាអ្នកកំណត់រឿងទាំងនេះ? អ្នកគ្រប់គ្នាគឺមាន ការគិតខុសៗគ្នា។ ខ្ញុំដឹងខ្លូនឯងច្បាស់ថា ខ្ញុំជាមនុស្សប្រភេទបែបណា បើទោះបីជាអ្នកគ្រប់គ្នា មិនទុកចិត្តមកលើខ្ញុំ ឬក៏មើលងាយខ្ញុំបែបណាក៏ដោយ ក៏ខ្ញុំមិនអាចធ្វើទៅតាមកម្រិត ដូចជាពួកគេចង់បានដែល គឺគ្រាន់តែធ្វើជាខ្ញុំខ្លួនឯង ទៅបានហើយ។ មនុស្សដែលមើលរំលង ខ្ញុំពីដំបូងពេលនេះពួកគេបានឃើញ ខ្ញុំជាខ្ញុំដែលខ្ញុំចង់បាន ដូចពេលនេះហើយ”។

ជាក់ស្តែង Jay Park ក៏បានយកតន្ត្រីទេសចរណ៍ពិភពលោក របស់ខ្លួនដែលមានឈ្មោះថា "SEXY 4EVA WORLD TOUR" ជាឧទាហរណ៍ដើម្បីពន្យល់ថា “SEXY” ជាការបង្កើតទំនុកចិត្ត។ គួរបញ្ជាក់ផងដែរថា តន្ត្រីទេសចរណ៍របស់Jay Park នឹងចាប់ផ្តើមនៅទីក្រុងSeoul តាមប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ជាដើម។  

តារាចម្រៀង​រ៉េបJay Park
តារាចម្រៀង​រ៉េបJay Park
តារាចម្រៀង​រ៉េបJay Park
តារាចម្រៀង​រ៉េបJay Park
តារាចម្រៀង​រ៉េបJay Park
តារាចម្រៀង​រ៉េបJay Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]