ភ្នំពេញ៖ បើទោះជា កញ្ញា ពៅ បញ្ញាពេជ្រ ដែលជាអតីតតារាចម្រៀង ដ៏មានសម្លេងក្រអូនក្រអៅ យ៉ាងពីរោះរណ្ដំ បានឃ្លាតឆ្ងាយពី វិស័យសិល្បៈ អស់រយៈជាយូរណាស់មកហើយក្ដីប៉ុន្តែ វត្តមានរបស់នាង នៅតែដិតដាមជាប់អារម្មណ៍ ប្រិយមិត្តជានិច្ច។

លើសពីនេះ គេសង្កេតឃើញថា ពៅ បញ្ញាពេជ្រ បានតស៊ូ ក្នុងឆាកជីវិតយ៉ាងខ្លាំង ហើយបានប្រកបរបរ រកស៊ីតាមអនឡាញទៀត ស្របពេលដែលខ្លួនកំពុងពិការ ជាហេតុធ្វើឲ្យ អ្នករាល់គ្នាមានការអាណិតអាសូរ និងកោតសរសើរដល់នាងគ្រប់គ្នា។

ជាពិសេស ទោះកាយឃ្លាតឆ្ងាយ ពីវិស័យសិល្បៈ តែបេះដូងរបស់អតីតតារាស្រីរូបនេះ នៅតែដិតដាមជាមួយ ការបកស្រាយបទចម្រៀង ថែមទាំងនូវតែអាច ច្រៀងបានយ៉ាងពិរោះរណ្ដំ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ពៅ បញ្ញាពេជ្រ បានបង្ហោះវីដេអូដែលនាង បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា «បេះដូងឯកា» មកច្រៀងផ្ទាល់ ចែកជូនដល់ ពុកម៉ែបងប្អូន បានស្ដាប់ទៀតផង។

ក្នុងពេលនោះដែរ ពៅ បញ្ញាពេជ្រច្រៀងចម្រៀងមួយបទនេះ បានយ៉ាងពីរោះ និងប្រកបដោយទឹកមុខញញឹម ស្រស់ស្រាយទៀតផង។ យ៉ាងណាមិញ ក្រោយពីឃើញវីដេអូនេះហើយ ធ្វើឲ្យហ្វេនៗរបស់នាង នឹកនាដល់ តារាកម្សត់រូបនេះ គ្រប់គ្នាតែម្ដង៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ