សឹង្ហបុរី៖ តារាវ័យក្មេងដ៏មានប្រជាប្រិយភាព និងជាអតីតបេក្ខភាពThe Voice Kids ប្អូនប្រុសឆេង ប្រសិទ្ធ កាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ក្រោយប្អូនប្រុសបានលេចមុខនៅក្នុងការប្រគំតន្រ្តីតូចធំជាច្រើន។

ក្រៅពីសមត្ថភាពដ៏ល្អប្រពៃពីកំណើតរបស់តារាប្រុសវ័យក្មេងរូបនេះ ក៏មានភាពក្លាហានរបស់ប្អូនក៏មាន គួរឲ្យសរសើ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះ បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក មុនធ្វើដំណើរទៅសិក្សានៅក្រៅប្រទេសជាមួយនឹងមិត្តរួមថា្នក់យ៉ាងរីករាយ ចំនួន៤ថ្ងៃ ដែលមើលទៅប្អូនប្រុសពិតជាក្លាហាន ហ៊ានទៅដោយគ្មានគ្រួសារ។

បន្ថែមពីនេះទៅទៀតប្អូនប្រុសក៏បានធ្វើការ បង្ហោះសារយ៉ាងដូច្នោះថា៖«ថ្ងៃនេះប្រសិទ្ធចេញដំណើរទៅសិក្សានៅប្រទេសសាំងហ្គាពួរហើយណាបាទ ប្រសិទ្ធទៅតែ៤ថ្ងៃទេបាទ ប្រសិទ្ធទៅទីនោះដើម្បីប្តូរការសិក្សាជាមួយសិស្សសាំងហ្គាពួរ និងរៀនពីរបៀបរស់នៅដោយខ្លួនឯងដោយគ្មានប៉ាម៉ាក់ លុតដំខ្លួនឯងឲ្យរឹងមាំ ប្តូរបទពិសោធន៍ និងរៀនពីរបៀបរស់នៅ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៃប្រទេសសាំងហ្គាពួរ »។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់ប្អូនប្រុស ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានភាពក្លាហាន ហ៊ានទៅសិក្សានៅក្រៅប្រទេស យកបទពិសោធន៍សម្រាប់ការលុតដំខ្លួនឯង នៅពេលដែលមានម្តាយឪពុកមិនទៅជាមួយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ
ប្អូនប្រុសឆេង ប្រសិទ្ធ ចេញទៅសិក្សានៅក្រៅប្រទេស
ប្អូនប្រុសឆេង ប្រសិទ្ធ ចេញទៅសិក្សានៅក្រៅប្រទេស
ប្អូនប្រុសឆេង ប្រសិទ្ធ ចេញទៅសិក្សានៅក្រៅប្រទេស
ប្អូនប្រុសឆេង ប្រសិទ្ធ ចេញទៅសិក្សានៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ