ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ដែលកំពុងទទួលបានការគាំទ្រ ពីសំណាកមិត្តៗយុវវ័យខ្លាំង នាពេលបច្ចុប្បន្ននេះគឺកញ្ញា ប៉ាច គីមមួយ ដែលជាកូនកាត់ចិនសម្លេងធ្ងន់។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គេសង្កេតឃើញថាតារាចម្រៀងស្រីភ្នែកតឹង កញ្ញា ប៉ាច គីមមួយ ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងឈុតប្រពៃណី។

ក្នុងនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺគេសង្កេតឃើញថា សម្រស់របស់កញ្ញា ប៉ាច គីមមួយ ពិតជាស្រស់ស្អាតប្លែកខ្លាំង ពេលតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណី មានភាពទាក់ទាញខ្លាំង ជាងពេលឈុតសម័យទៅទៀត។

គួរឲ្យដឹងផងដែរថា បើទោះបីជាកញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងដ៏មានប្រជាប្រិយខ្លាំងក៏ពិតមែន តែនាង ក៏ត្រូវប៉ាន់ជាមួយនឹងការថតសម្អាងការខ្លាំង មិនចាញ់តារាស្រីជួរមុខនោះទេ៕

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ