រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកមួយគ្រឿងត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកដល់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone បានសម្រេចហើយត្រូវសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង8និង10នាទីយប់ថ្ងៃទី23 ខែកក្កដា ឆ្នាំ2019 តាមបណ្តោយផ្លូវ215 នៅចំណុចក្បែរនឹងស្តុបផ្សារដេប៉ូការាស់សាំងស៊ូគីមិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ7មករាបានអោយដឹងថា មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការល្បាតប្រទះឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកមិនចាំពណ៌មិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិច ។
ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2019 ធ្វើដំណើរទិសដៅស្របទិសដៅគ្នារួចឆ្លៀតឪកាសជនរងគ្រោះគាត់ដកទូរស័ព្ទដៃមកចុចក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone បានសម្រេចហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានដេញចាប់ប្រផាប់ប្រផីញទៅដល់ម្តុំការាស់សាំងស៊ូគីមិច ជនសង្ស័យបានផ្តួលម៉ូតូចោលរត់ឡើងទៅលើផ្ទះរបស់ប្រជាពលរដ្ឋក៏ត្រូវសមត្ថកិច្ចក្របួចជាប់បានទាំង២នាក់យកទៅសួរនាំនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ក្រោយពេលកើតហេតុជនរងគ្រោះពេលដែលជនសង្ស័យឆក់ទូរស័ព្ទភ្លាមៗនោះក៏បន្តដំណើរទៅបាត់ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]