ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងជាមួយនឹងសមត្ថភាពដ៏ល្អរបស់តារាចម្រៀងស្រី ដែលកំពុងតែលើកូដខ្លាំងនៅក្នុងការគាំទ្រ កញ្ញាសុខ សីឡាលីន ដែលប្រជាប្រិយភាពកាន់តែស្ទុះឡើងជាលំដាប់ ក្រោយបានក្តោបដំណែងជាគណកម្មការ X Factor។

ដោយសារតែសមត្ថភាពដ៏ល្អរបស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះតុងការច្រៀងនីមួយៗរបស់នាងពិតជាល្អខ្លាំងគួរឲ្យសរសើរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវវីដេអូមួយដែលបង្ហាញពីសម្ថភាពដ៏កម្របានឃើញ នៅលើបណ្តាញសង្គមធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរព្រាត។

ដោយនៅក្នុងនោះនាងបានធ្វើការច្រៀងជាមួយនឹងបទចម្រៀង ជាច្រើនភាសា ដែលក្នុងបទនីមួយៗនាងបានច្រៀងបង្ហើបប៉ុន្មានឃ្លា ក៏ប៉ុន្តែតុងនៅក្នុងការច្រៀងនៅក្នុងភាសាបរទេសជាច្រើននោះ ពិតជាធ្វើបានយ៉ាងល្អខ្លាំងគួរឲ្យសរសើរខ្លាំងតែម្តង។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើនពិតជាមិននឹកស្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះពិតជាកម្របានស្តាប់នៅពេលដែលនាងច្រៀង ក្នុងបទចម្រៀងជាច្រើនភាសាយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

កញ្ញាសុខ សីឡាលីន
កញ្ញាសុខ សីឡាលីន
កញ្ញាសុខ សីឡាលីន ពេលច្រៀង
កញ្ញាសុខ សីឡាលីន ពេលច្រៀង
កញ្ញាសុខ សីឡាលីន ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន