ភ្នំពេញ៖ កញ្ញា វណ្ណៈ បូរមី បានធ្វើឲ្យប្រិយមិត្ត មិនចេះតិចនាក់នោះទេ បានស្គាល់រូបនាង តាមរយៈការសម្ដែង ខ្សែភាពយន្តភាគ និងតាមបណ្ដារោងកុននានាជាច្រើន។ ជាពិសេស ទោះបីជាទើបតែ ប្រលូកក្នុងវិស័យនេះ បានប៉ុន្មានឆ្នាំ តែតារាស្រីរូបនេះ ក្ដាប់តំណែងជា តួអង្គឯកស្រី បានជាច្រើន។

លើសពីនេះ ក្រៅពីសមត្ថភាពសម្ដែង បានយ៉ាងល្អហើយ វណ្ណៈ បូរមី បានឆាប​យកបេះដូង ពីហ្វេនៗបានដោយសារតែ សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ និងមើលទៅមិនមាន កែកុនចំណុចណាមួយ លើផ្ទៃមុខនោះទេ។

ក្នុងនោះដែរ បើក្រលេកទៅមើលក្នុង គណនីហ្វេសប៊ុករបស់ តារាស្រីវ័យក្មេងរូបនេះវិញ គឺតែងតែមានការបង្ហោះរូបភាព ជាច្រើនសន្លឹក បង្អួតពីសម្រស់ និងដងខ្លួនដ៏គួរឲ្យទាក់ទាញរបស់នាង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ បូរមី មានស្ទាយ៍ថតរូប គ្រប់រសជាតិតែម្ដង និងការលេងទឹកមុខ ជាមួយស្នាមញញឹម យ៉ាងស្រស់ថ្លាផងដែរ។

ម៉្យាងទៀត រាល់រូបភាពទាំងនោះ បូរមី បានលេងខ្លួនបែបឡូយឆាយ ទាន់សម័យ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ប្រាកដជាធ្លាក់ក្នុង អន្លង់ស្នេហ៍របស់នាង ជាក់ជាមិនខាន ហើយមិត្តៗយុវវ័យ ក៏អាចយកស្ទីលថតរូបឃ្យូតៗ តាមនាងបានទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី
ស្ទាយ៍ថតរូបរបស់ វណ្ណៈ បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណៈ បូរមី