ភ្នំពេញ៖ ក្រោយពីតារាសម្ដែងស្រីរូបស្រស់កញ្ញា ជា ម៉ារី បានប្រកាសពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន នៅចំថ្ងៃកំណើតរបស់នាង គឺថ្ងៃ៤ សីហា រួចមក ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។

ជាមួយគ្នានេះផងដែរ កញ្ញា ជា ម៉ារី ដែលគ្រប់គ្នាស្គាល់ថាជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពនោះ តែងតែបង្ហាញពីសកម្មភាពផ្សេងជាមួយនឹងអនាគតស្វាមីរបស់ខ្លួន ជារឿយៗ នៅក្នុងបណ្តាញសង្គម។

ជាក់ស្ដែង កាលពីថ្មីៗនេះផងដែរ តារាសម្ដែងស្រីរូបស្រស់ វ័យក្មេងរូបនេះ ក៏បានធ្វើការបង្ហាញរូបថតPre-Weddingរបស់នាង ដែលមើលទៅពិតជាស្រស់ស្អាត សមគ្នាខ្លាំងមែនទែន ជាមួយនឹងឈុតប្រពៃណីខ្មែរ។

គួររម្លឹកដែរថា កាលពីកន្លងទៅកញ្ញា ជា ម៉ារី និងអនាគតស្វាមី ក៏ធ្លាប់បានបង្ហាញពីររូបភាពPre-Weddingរបស់ខ្លួន នៅមាត់សមុទ្រម្ដងរួចមកហើយ មើលទៅយ៉ាងសាមញ្ញតែទាក់ទាញខ្លាំង មិនចាញ់គ្នាប៉ុន្មាននោះទេ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី
Pre-Wedding របស់ ជា ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)