កូរ៉េខាងត្បូង៖ បើទោះបីជាពេលនេះ Rain មិនសូវចេញចម្រៀងដូចមុនក៏ដោយ ក៏រូបលោក នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនៗជាច្រើន ដែលចាំតែតាមដានខ្សែពីជីវិតរបស់លោកជានិច្ច។

ជាក់ស្តែង បើក្រឡេកមើលជីវិតគូរបស់ តារាប្រុសរូបនេះវិញ ក៏រស់នៅយ៉ាងសុខសប្បាយ មានក្តីសុខ តាមរបៀបធម្មតាៗ ដោយមិនដែលមានរឿងអាស្រូវ ឬបញ្ហា ជាមួយគ្នាម្តងណាឡើយ ក្រោយរៀបការហើយ។

ប៉ុន្តែគ្រប់គ្នាឆ្ងល់ថា តើហេតុអ្វី មិនដែលបង្ហោះរូបថតកូនដំបូងលោក រហូតមកទល់ពេលនេះ លោក ជិតបានកូនទី២ ទៀតទៅហើយនោះ?

បើតាមប្រភពព័ត៌មានបរទេសមួយ បានស្រាយបំភ្លឺថា មូលហេតុមកពី មិនចង់ដាក់សម្ពាធឲ្យកូនតូចរបស់ខ្លួន តាំងពីក្មេង ព្រោះថា បើសិនលោកបង្ហោះរូប នឹងមានបណ្តាសារព័ត៌មានជាច្រើន យកទៅបង្ហោះតៗគ្នា ទោះរៀបរាប់ក្នុងសារៗល្អ ក៏ដោយ ក៏លោក មិនចង់បានបែបនេះនោះទេ។ ជាពិសេស ចំណុចមួយទៀត គឺលោក គោរពតាមយោបល់របស់ប្រពន្ធលោក ដោយសារតែKim Tae Hee ជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តបង្ហោះជីវិតផ្ទាល់ខ្លួនច្រើន ដូច្នេះហើយ ទើបធ្វើឲ្យ លោកសម្រេចចិត្តមិនបង្ហោះរូបថតកូនរបស់លោក ក្នុងបណ្តាញសង្គម ឲ្យគ្រប់គ្នាបានឃើញនោះឡើយ៕ 

Rain ​និងKim Tae Hee
Rain ​និងKim Tae Hee
Rain ​និងKim Tae Hee
Kim Tae Hee
Rain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]