ឥណ្ឌូនេស៊ី៖ ស្រ្តីជាប្រពន្ធបានផ្ទុះកំហឹងចាក់ទឹកក្ដៅលើប្ដី ក្រោយដឹងថាប្ដីលួចរៀបការស្ងាត់ៗជាមួយស្រីថ្មីដែលជាអ្នកជិតខាងនឹងគ្នា។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីដៃដល់ជាប្រពន្ធឈ្មោះ Aminah អាយុ៣០ឆ្នាំ និងជនរងគ្រោះជាប្ដីឈ្មោះ Bahtiar អាយុ២៨ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងតំបន់ Jenepoto Regency នៃខេត្ត Sulawesi។ ស្រ្តីជាប្រពន្ធបានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីដឹងថាប្ដីលួចលាក់រៀបការស្ងាត់ៗជាមួយស្រីថ្មីដែលត្រូវជាអ្នកជិតខាង ទើបនាងសម្រេចចិត្តប្រព្រឹត្តបទល្មើសដោយការយកទឹកក្ដៅមកចាក់លើប្ដីដែលកំពុងដេកនៅក្នុងបន្ទប់។

ស្រ្តីជាប្រពន្ធកំពុងត្រូវបានសួរចម្លើយ

ស្រ្តីជាប្រពន្ធបាននិយាយថា «ខ្ញុំមិនបានគិតអ្វីច្រើនទេនៅពេលនោះ មកពីខ្ញុំមានអារម្មណ៍ខឹង និងខកចិត្តជាខ្លាំងនូវអ្វីដែលគាត់បានធ្វើ។ ខ្ញុំមិនមានបំណងចង់សម្លាប់គាត់ទេ។ នៅថ្ងៃចុងសប្ដាហ៍ ជាធម្មតាប្ដីរបស់ខ្ញុំមិនធ្វើការទេ ប៉ុន្ដែគាត់មិនងាយនឹងមកផ្ទះទេ។ មួយវិញទៀត ពេលដែលខ្ញុំខ្វះខាតលុយ ខ្ញុំបានខ្ចីលុយពីស្រីដែលប្ដីខ្ញុំលួចរៀបការជាមួយនោះទៀតផង»។

អ្នកនាំពាក្យរបស់ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលជាប្ដីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្ដែជាអកុសលគាត់បានស្លាប់ ក្រោយថ្ងៃកើតហេតុបានចំនួន ៦ថ្ងៃ។ ស្រ្តីជាប្រពន្ធត្រូវបានឃាត់ខ្លួនពីបទឃាតកម្ម និងហឹង្សាក្នុងគ្រួសារ ដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារចំនួន១៥ឆ្នាំ៕

សាកសពបុរសជាប្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]