ទីក្រុងបាងកក៖ King Power Mahanakhon គោលដៅថ្មីដែលមានភាពល្បីល្បាញក្នុងប្រទេសថៃ ថ្មីៗនេះបានបើកដំណើរការនូវយូនីតដ៏ថ្មីស្រឡាង និងប្រណីតដាច់គេរបស់ខ្លួននៅ The Ritz-Carlton Residences ក្នុងទីក្រុងបាងកក។ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Sathorn នៃទីក្រុងបាងកក យូនីតស្នាក់នៅក្នុងអាគារដ៏លេចធ្លោ និងល្បីល្បាញមួយនេះមានចាប់ពីជាន់ទី 23 ដល់ជាន់ទី73។ យូនីតមានចាប់ពី 2 ទៅ 4 បន្ទប់គេង ជាមួយនិងទំហំចាប់ពី 135 ម៉ែត្រការ៉េ ទៅ 447 ម៉ែត្រការ៉េ។ ម្ចាស់យូនីតក៏អាចជ្រើសរើសក្នុងការបញ្ចូលគ្នានូវយូនីតសម្រាប់ជាន់ទី59 ដើម្បីធ្វើបានទំហំរហូតដល់ទៅ 1,100 ម៉ែត្រការ៉េ សម្រាប់ទីធ្លានៃការរស់នៅបែបទំនើបប្រណីតផងដែរ។ នៅមិនឆ្ងាយពីស្ថានីយ៍រថភ្លើងអាកាស Chong Nonsi BTS ឱកាសក្នុងការក្លាយជាម្ចាស់លំនៅឋានស្ថិតក្នុងទីតាំងដ៏មានកិត្យានុភាព ឥឡូវនេះអ្នកអាចរកបានហើយសម្រាប់កន្លែងរស់នៅក្នុងទីក្រុងប្រកបដោយភាពប្រណីត និងឆើតឆាយ។

ទីក្រុងបាងកក

ក្រៅពីបរិក្ខារ និងសេវាកម្មលំដាប់ផ្កាយប្រាំរបស់ The Ritz-Carlton ហើយនោះ យូនីតនិមួយៗមានលក្ខណៈពិសេសនោះគឺ ការរចនាផ្ទៃខាងក្នុងដោយ David Collins studio។ បរិក្ខារទំនើបៗទំាងនោះមានដូចជា Residential Club Lounge នៅជាន់ទី 54 ដែលជាកន្លែងសម្រាប់ម្ចាស់យូនីតអាចរីករាយក្នុងការអានសៀវភៅនៅបណ្ណាល័យ បារ កន្លែងទទួលទានអាហារ ផ្ទះបាយ ទីធ្លារអង្គុយលេង បន្ទប់ប្រជុំ និងបន្ទប់មើលទូរទស្សន៍។ ម្ចាស់យូនីតក៏អាចប្រើប្រាស់បាននូវកន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងមើលកុនលក្ខណៈបុគ្គល mini-bar, billiard room, បន្ទប់លេងហ្គេម, និងបន្ទប់សំរាប់ក្មេងៗ ក្នុងចំណោមបរិក្ខារកម្សាន្តផ្សេងទៀតនៅជាន់ទី 7។ 

លោក Marc Begassat នាយកគ្រប់គ្រងនៃ King Power Mahanakhon បានមានប្រសាសន៍ថា៖ 

«វាពិតជាឱកាសមួយដ៏កម្រក្នុងការក្លាយជាម្ចាស់លំនៅឋានក្នុងអាគារដ៏ល្បីល្បាញនិងលេចធ្លោរ និង ជាអាគារមួយក្នុងចំណោមអាគារខ្ពស់ៗដទៃទៀតក្នុងប្រទេសថៃ។ ដូចដែលយើងខិតខំក្នុងការបន្តបង្កើតនូវទិសដៅមួយដែលរួមបញ្ចូលទំាងបដិសណ្ឋារកិច្ចពិសេស មុខម្ហូបដែលទទួលបានពានរង្វាន់ និងការទាក់ទាញលំដាប់ថ្នាក់ពិភពលោក យើងខ្ញុំរីករាយក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធការរស់នៅប្រកបដោយភាពប្រណីតក្នុងទីក្រុងដែលមានតែនៅ King Power Mahanakhon ប៉ុណ្ណោះ»។

ក្នុងអាគារដ៏លេចធ្លោរដដែលនេះ ជាអចនទ្រព្យសម្រាប់ការប្រើប្រាស់ចម្រុះ ដែលរួមមានលំនៅឋាន Mahanakhon SkyWalk ជាទីលំហដ៏កខ្ពស់ជាងគេក្នុងប្រទេសថៃ និងបីជាន់តមានហាងទំនិញរាយ និងគ្រឿងសំអាង និង Mahanakhon Bangkok SkyBar ដែលជាបារ និងភោជនីយដ្ឋានខ្ពស់ជាងគេក្នុងប្រទេសថៃផងដែរ។ នៅផ្នែកបន្ទាប់ជា សណ្ឋាគារលំដាប់ពិភពលោក Orient Express Hotel ដែលនិងក្លាយជាគោដៅថ្មីមួយ ជាមួយនិងនិមិត្តរូបនៃទីកន្លែងទទួលទានអាហារ រួមមាន Mott32 និង Mahanathi ដោយលោក David Thompson ។

យូនីតដែលទំនេរនៅ The Ritz-Carlton Residents តម្លៃចាប់ពី 42 លានបាតក្នុងមួយយូនីត ឬ ពី 310, 000បាតក្នុងមួយម៉ែត្រការ៉េឡើងទៅ។ សិទ្ធិពិសេសសម្រាប់អតិថិជនដែលជាវយូនីតរួមមានកាតសមាជិក King Power Crown, voucher ជាសាច់ប្រាក់សរុប 50,000 បាតសំរាប់សេវាកម្មអាហារពី Pullman Bangkok King Power Hotel, និង សំបុត្រមើលបាត់ទាត់ Premier League Football ចំនួន 2 នៅពហុកីឡាដ្ឋាន King Power Stadium ទីក្រុង Leicester ប្រទេសអង់គ្លេស។

King Power Mahanakhon

យោងតាមរបាយការណ៍របស់ Euromonitor International’s Top 100 City Destinations ឆ្នាំ2018 ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្នកទៅទស្សនាច្រើនជាងគេទីពីរបន្ទាប់ពីទីក្រុងហុងកុង។ អចនទ្រព្យក្នុងទីក្រុងបាងកកត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ធៀបទៅនិងទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ីដូចជា៖ សិង្ហបុរី និងសៀងហៃ យោងតាមរបាយការណ៍ការរស់នៅសកលប្រចាំឆ្នាំរបស់ CBRE ។

ក្នុងចំណោមបណ្តុំពាណិជ្ជកម្មអាស៊ី ទីផ្សារអចលនទ្រព្យនៃទីក្រុងបាងកកជាទីផ្សារមួយដែលមានភាពទាក់ទាញខ្លាំងជាងគេ សម្រាប់ការរស់នៅ និងការធ្វើសកម្មភាពអាជីវកម្មផ្សេងៗក្នុងប្រទេសថៃ។ ក្រៅពីការវិនិយោគ កាលពីឆ្នាំមុន មានចំនួនអ្នកទៅទស្សនាដល់ទៅ 1,230,473 ពីប្រទេស កម្ពុជា ទស្សនាតំបន់ទេសចរណ៍ សេវាសុខភាពលំដាប់ពិភពលោក និងរបៀបរបបនៃការរស់នៅបែបស៊ីវិល័យ៕

King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon
King Power Mahanakhon

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://residences.kingpowermahanakhon.co.th/ ឬអ៊ីម៉េល [email protected].

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]