កូរ៉េខាងត្បូង៖ ចំពោះប្រិយមិត្តដែលនិយមតាមដានគាំទ្រ ក្រុមចម្រៀងនារី 2NE1 កន្លងមក ជាពិសេសគឺតារាចម្រៀងស្រី Sandara Park តែម្តង ប្រាកដជាបានដឹងថា នាងក៏ជាអ្នកគាំទ្រម្នាក់របស់ ក្រុមចម្រៀងបុរសលំដាប់ជួរមុខ EXO ផងដែរ មិនតែប៉ុណ្ណោះ នាងថែមទាំងធ្លាប់បាននិយាយនៅលើឆាក និងនៅចំពោះមុខក្រុមEXO ផងដែរថា ពួកគេគឺជាក្រុមចម្រៀង ដែលនាងគាំទ្រចុងក្រោយគេបង្អស់​ថែមទៀតផង។

ដោយឡែក អ្វីដែលពិសេសទៅទៀតនោះ មិនមែនត្រឹមតែតារាចម្រៀងស្រីរូបនេះតែប៉ុណ្ណោះនោះទេ ដែលស្រលាញ់គាំទ្រក្រុមចម្រៀងបុរសសង្ហា EXO សូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់នាង ក៏ជាអ្នកគាំទ្រផ្គាប់មុខរបស់តារាប្រុសទាំងប៉ុន្មាននេះផងដែរ និងថែមទាំងបានសាក់ឡូហ្គូតំណាងឲ្យក្រុម EXO នៅលើ-កដៃរបស់នាងថែមទៀតផង។

ជាក់ស្តែង ដោយសារតែយល់ដឹងពីទំហំចិត្តស្រលាញ់របស់មិត្តភក្តិខ្លាំង កាលពីថ្មីៗនេះ តារាចម្រៀងស្រីវ័យ៣០ប្លាយ Sandara Park រូបនេះ ក៏បានធ្វើនូវរឿងដ៏រំជួលចិត្តមួយ ដើម្បីជាកាដូក្នុងថ្ងៃខួបកំណើតមិត្តភក្តិជិតស្និទ្ធរបស់នាងផងដែរ។

ជាការពិតណាស់ តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យដឹងថា Sandara នាងបានទៅសុំហត្ថលេខាដោយផ្ទាល់ដៃ របស់សមាជិកទាំងអស់នៃក្រុម EXO នៅលើក្រដាសមួយសន្លឹក ដើម្បីយកមកSurprise ជូនជាកាដូថ្ងៃក្នុងកំណើតមិត្តសម្លាញ់របស់នាង។

ហើយក្នុងនោះផងដែរ ក្រោយពីឃើញSandara ទាញក្រដាសហត្ថលេខានោះ ចេញមកSurprise ភ្លាម យើងឃើញថាទឹកមុខមិត្តភក្តិរបស់នាង ក៏បានប្រែប្រួលភ្លែត មកសប្បាយត្រេកអរស្រែកជាខ្លាំង ដល់ថ្នាក់រំភើបស្ទើរស្រក់ទឹកភ្នែកថែមទៀតផង។

តួយ៉ាង ក្រោយពីឃើញសកម្មភាពទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរចំពោះមិត្តភាពរបស់អ្នកទាំងពីរជាខ្លាំង ជាពិេសសដើម្បីឲ្យមិត្តភក្តិបានរំភើបសប្បាយចិត្ត Sandara ក៏បានធ្វើឲ្យរឿងដ៏អស្ចារ្យមួយនេះ ដែលជារឿងដែលអ្នកគាំទ្រEXO ជាច្រើនតែងតែស្រមៃចង់បានផងដែរ៕

Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park Surprise មិត្តភក្តិ
Sandara Park Surprise មិត្តភក្តិ
Sandara Park Surprise មិត្តភក្តិ
Sandara Park Surprise មិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]