ភ្នំពេញ៖ ជាក់ជឿថាមានប្រិយមិត្តមិនតិចនោះទេបានជ្រាបពីរឿងរ៉ាវរបស់ អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ដែលត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ ដាក់វិន័យ និងឲ្យលាចាកសិក្ខាបទទាំងយប់ បន្ទាប់ពីមានបញ្ហាកន្លងមក តាមរយៈរូបភាពក្នុងបណ្តាញសង្គម។

តែអ្វីដែលធ្វើឲ្យប្រិយមិត្ត មានការចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះគឺ លោក រិទ្ធ អូមេហ្គា ដែលអ្នកគ្រប់គ្នាដឹងថាជាអ្នកដឹកនាំនៅក្នុងផលិតកម្ម ថោន បានរួមគ្នាជាមួយនឹង អន្ទិត សុភ័ណ្ឌ ក្នុងការថតនូវឃ្លីបអប់រំដើម្បីបំពេញបំណងរបស់ខ្លួន ក្នុងវិស័យខ្សែភាពយន្ត ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយនៅក្នុងបង្ហោះនោះផងដែរលោក រិទ្ធ អូមេហ្គា ក៏បានសរសេថា៖«លោកប្អូនអន្ទិត កក្ដដា សុភ័ណ្ឌ គាត់បានchat មកខ្ញុំថាគាត់បានសឹកហើយ ហើយចង់សួរខ្ញុំនិយាយមែនអត់! ខ្ញុំនឹងធ្វើ តាមពាក្យសន្យារៀបចំសាច់រឿង Short Film ថ្មី (មិនមែនក្នុងផលិតកម្មទេ) អោយគាត់ នឹងធ្វើការព្រមព្រៀងកុំអោយគាត់ដើរបំពុលសង្គមទៀត តែបើជួយការងារសង្គមខ្ញុំគាំទ្រ!!!!» ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
រិទ្ធ អូមេហ្គា
រិទ្ធ អូមេហ្គា
រិទ្ធ អូមេហ្គា
ឆាតរបស់ រិទ្ធ អូមេហ្គា
ឆាតរបស់ រិទ្ធ អូមេហ្គា
សំណេររបស់ រិទ្ធ អូមេហ្គា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]