ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយចំនួនជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្គម មានមហាជនមួយចំនួន បានចេញមុខនិយាយ និងរិះគន់ទៅកាន់ក្រុមមនុស្សមួយភាគតូច ដែលពួកគេគ្មានការគោរព និងឱនលទោនចំពោះអ្នកអង្គម្ចាស់តូច ជេនណា នៅពេលសុំទ្រង់ថតនៅទីសាធារណៈ ក៏ដូចជាសកម្មភាពផ្សេងៗរបស់ទ្រង់។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អតីតបេក្ខភាព Cambodia Idol រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារីកា ដោយរូបនាងបានបង្ហោះរូបពីសន្លឹកជាមួយអ្នកអង្គម្ចាស់តូច បង្ហាញកាយវិកាយដោយក្តីគោរព និងឱនលទោនយ៉ាងខ្លាំងចំពោះទ្រង់ ភ្ជាប់ជាមួយCaption ថា៖ “អរគុណទៅដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនេះ។ ថ្ងៃនេះទៀតសោតខ្ញុំក៏បានជួបជាមួយនឹងអ្នកអង្គម្ចាស់ ជេនណា ក្នុងការសម្តែងផងដែរ”

យ៉ាងណាមិញ ផ្អែកតាមរូបភាព និងសារទាំងនេះ បានបង្ហាញឲ្យឃើញថា កញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញនូវក្តីស្រលាញ់ និងគោរពចំពោះអ្នកអង្គម្ចាស់តូចជាខ្លាំង ដោយរូបនាងមិនធ្វើខ្លួន ដូចមនុស្សមួយចំនួន ឲ្យស្មើនឹងទ្រង់នោះទេ បើទោះជាព្រះជន្មរបស់ទ្រង់នៅក្មេងខ្លាំង ជាងនាងច្រើនក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា និងអ្នកអង្គម្ចាស់តូច ជេនណា
សុវត្ថិឌី ធារិកា និងអ្នកអង្គម្ចាស់តូច ជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា