ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាចម្រៀងដ៏មានប្រជាប្រិយភាពលោកមាស សាលី បានធ្វើការបង្ហាញនូវរូបថតស្និទ្ធស្នាលជាមួយនឹងនារីម្នាក់ ដែលគេសង្ស័យជាសង្សារសំណព្វចិត្ត។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាប្រុសរូបនេះបានស្ងាត់ជាមួយនឹងសិល្បៈអស់ពេលមួយរយៈពេលហើយ ដែលមិនសូវបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន។ ក៏ប៉ុន្តែស្ងាត់ៗបែបនេះ ក៏ស្រាប់តែលោកបានធ្វើការបង្ហាញជាមួយនឹងមុខមាត់ជាមួយនឹងនារីម្នាក់ នៅលើបណ្តាញសង្គម ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបគ្រប់គ្នា។

លើសពីនេះទៅទៀតបណ្តាអ្នកគាំទ្រជាច្រើនក៏បានចាប់អារម្មណ៍ទៅលើរូបសម្រស់ របស់សង្សារលោក ដែលពិតជាស្រស់ស្អាតខ្លាំង តែងខ្លួនយ៉ាងស៊ីវីល័យគួរឲ្យសរសើរតែម្តង។

ទន្ទឹមនឹងការភ្ញាក់ផ្អើល នៅក្នុងការបង្ហាញមុខមាត់គូស្នេហ៍របស់តារារូបនេះជាលើកដំបូង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលមានគូស្នេហ៍យ៉ាងស្អាត ដែលបានលាក់បាំងអស់ពេលជាយូរឆ្នាំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ុមាស សាលី
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍
ុមាស សាលី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី