សៀមរាប៖ នៅថ្ងៃនេះក្រុមការងាររបស់កម្មវិធីកំពូលចុងភៅឯក «MasterChef Khmer» រដូវកាលទី២ បានចាប់ផ្តើមទទួលចុះឈ្មោះ បេក្ខជនមកចូលរួមប្រកួតជាផ្លូវការហើយ។ ដោយនៅថ្ងៃនេះផ្ទាល់ ការចុះឈ្មោះគឺបានប្រព្រឹត្តធ្វើឡើងក្នុងទឹកដីខេត្តសៀមរាប នៅសណ្ឋាគារ ណេតឈឺរា រីសត (Natura Resort) ចាប់ពីម៉ោង ៩ ព្រឹកតទៅ។

ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារី រស់នៅខេត្តសៀមរាប និងជុំវិញខេត្តសៀមរាបទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីកំពូលចុងភៅឯក «MasterChef Khmer» រដូវកាលទី២ អាចអញ្ជើញមកចុះឈ្មោះបាន។

តោះនាំគ្នាមកចុះឈ្មោះជាបេក្ខភាពកំពូលចុងភៅឯក «MasterChef Khmer» រដូវកាលទី២ ព្រោះថាវាជាក្តីស្រមៃរបស់អ្នកនោះអី! ជួបគ្នានៅ ថ្ងៃទី ២៣ និង ២៤ ខែកក្កដានេះ។

កុំបោះបង់ក្តីស្រមៃរបស់អ្នកក្នុងថ្ងៃនេះ!!! ព្រោះថា អ្នក គឺជាកំពូលចុងភៅឯក «MasterChef Khmer» បន្ទាប់។ ម្ចាស់ចុងភៅឯក MasterChef Khmer រដូវកាលទី២ នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG។

ទីតាំងសណ្ឋាគារ៖ 
https://www.facebook.com/EcoFriendlyHotelSiemReapNaturaResort/

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ «MasterChef Khmer» ឬទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428 ៕

កម្មវិធី «MasterChef Khmer» រដូវកាលទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]