កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Park Ji Min បានបង្ហោះធ្វើការ​បង្ហោះ​ក្នុងstory Instagram ផ្ទាល់ខ្លួនថា នាងបានទទួលសារពីអ្នកគាំទ្រជាច្រើន ដែលបានផ្ញើមកសុំលុយពីនាង។

បន្ទាប់ពីទទួលបានសារផ្ញើមក ជាច្រើនដងពីអ្នកគាំទ្រ តារាស្រីរូបនេះក៏ដាច់ចិត្តទម្លាយឲ្យអ្នកគ្រប់គ្នាដឹង ក៏​ប៉ុ​ន្តែនាងបាននិយាយថា នាងពិតជាមិនចង់ធ្វើបែបនេះនោះទេ ក៏ប៉ុន្តែនាងពិតជាធុញទ្រាំនឹងចំនួន ចេះតែកើនឡើងនៃDMs ដែលអ្នកគាំទ្របានផ្ញើមកឲ្យនាង បែបនេះខ្លាំងណាស់។ នាងបានលើកយកករណីDMs ដែលអ្នកគាំទ្រម្នាក់ បានផ្ញើមកឲ្យនាងដែលគេ​ បានសរសេរថា “សួស្តីJimini តើខ្ញុំអាចសុំការជួយពីអ្នកបានទេ? ថ្មីៗនេះ ខ្ញុំមានគម្រោងថានឹងទិញទូរស័ព្ទថ្មី ប៉ុន្តែវាមានតម្លៃថ្លៃខ្លាំងណាស់ តើអ្នកអាចជួយខ្ញុំដើម្បីទិញវាមួយបានទេ? ខ្ញុំពិតជាត្រូវការទូរស័ព្ទថ្មីមួយខ្លាំងណាស់ ហើយវាក៏ជាបំណងប្រាថ្នារបស់ខ្ញុំផងដែរ។ ខ្ញុំរស់នៅក្នុងប្រទេសអ៊ីរ៉ង់ហើយខ្ញុំមានអាយុ១៩ឆ្នាំ ខ្ញុំសង្ឃឹមថាអ្នកអាចជួយឲ្យ ខ្ញុំអាចមានទូរស័ព្ទជារបស់ខ្លួនឯងផងចុះ។”

ក្រោយពីទទួលDMs នោះហើយJi min បានScreenshot បង្ហោះក្នុងStory Instagram របស់នាង ដោយសរសេរនៅការឆ្លើយតប ទៅវិញថា “Okay ខ្ញុំពិតជាមិនចង់និយាយពីរឿងនេះនោះទេ ក៏ប៉ុន្តែមើលទៅ ខ្ញុំត្រូវតែនិយាយទើបបាន។ ខ្ញុំបានទទួលdms ជាច្រើនដែលផ្ញើ មកសុំលុយក៏ដូចជាសុំឲ្យ ជួយនៅតម្រូការផ្សេងៗ របស់ពួកគេ។ ក៏ប៉ុន្តែខ្ញុំចង់និយាយថាខ្ញុំសុំទោស ខ្ញុំមិនចង់ឲ្យរឿងនេះ នៅតែបន្តកើតឡើងទៀត នោះទេ ដូច្នេះខ្ញុំសំណូមពរឲ្យអ្នកទាំងអស់គ្នា ធ្វើការបញ្ឃប់ផ្ញើសារបែបនេះ មកខ្ញុំទៀត ពីព្រោះ ខ្ញុំមិនមែនជា ATM របស់ អ្នកទាំងអស់គ្នានោះទេ។”

គួររំលឹកផងដែរថា មិនមែនតែតារាចម្រៀងស្រីJi Min នោះទេដែលធ្លាប់ជួបរឿងបែបនេះ តែតារាជាច្រើនទៀត​សុទ្ធតែធ្លាប់​បាន ជួបនឹងបញ្ហាបែបនេះ ទោះយ៉ាងកាលពីពេលកន្លងទៅតារាស្រី IU ក៏ធ្លាប់មានបទពិសោធន៍បែបនេះផងដែរ៕   

Park Ji Min
Park Ji Min
Park Ji Min
Park Ji Min
Park Ji Min
សារដែល​អ្នកគាំទ្របាន​ផ្ញើមកឲ្យនាង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]