អេស្ប៉ាញ៖ ក្លិបបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ La Liga, Real Betis បានប្រកាសជាផ្លូវការក្នុងការនាំចូល ខ្សែប្រយុទ្ធជួរមុខពីក្លិបបារាំង Lyon គឺកីឡាករ Nabil Fekir។ 

កីឡាករ Nabil Fekir

កីឡាករវ័យ ២៦ឆ្នាំ ដែលជួយឲ្យក្រុមជម្រើសជាតិមាន់គកបារាំងឈ្នះពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Real Betis។ 

កីឡាករ Nabil Fekir

Fekir នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Lyon ដែលនេះជាហេតុផលធ្វើឲ្យ Betis អាចនាំយករូបគេក្នុងតម្លៃខ្លួនមួយទាប ដោយ Lyon ចង់បានលុយខ្លះមុនពេលដែលរូបគេចាកចេញ ដោយក្លិបមិនទទួលបានប្រាក់មួយសេន នារដូវកាលក្រោយ។

កីឡាករ Nabil Fekir

ក្រៅពី Real Betis ក្លិបនៅអ៊ីតាលី Napoli ដែលដឹកនាំដោយលោក Carlo Ancelloti ក៏ត្រូវបានគេរាយការណ៍មកថា ចាប់អារម្មណ៍ក្នុងការចង់បាន Fekir ផងដែរ។ បន្ថែមលើសពីនេះ កាលពីទីផ្សារដោះដូរកីឡាកររដូវកាលមុន ជម្រើសជាតិបារាំងម្នាក់នេះអាចនឹងផ្ទេរមក Liverpool ទៅហើយ ប៉ុន្តែចរចារឿងតម្លៃមិនត្រូវគ្នា៕

កីឡាករ Nabil Fekir

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]