ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​ចំណុច​បុរី​វី​អាយ​ភី ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឆាន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​កម្មករ​វាស់វែង ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​ប្រើ​ពូថៅ​ដង​ឈើ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ឈុ​ន​នី ភារៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​វាស់វែង មាន​ទីលំនៅ​ភូមិ​ក្រាំង​មាន​ជ័យ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ខេត្តកំពត ត្រូវ​ត្រង់​.​ក និង​ដៃ​សងខាង បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង ។

ដោយឡែក​មូលហេតុ គឺ​មក​ពី​ស្រវឹងស្រា ហើយ​បច្ចុប្បន្ន​សាកសព​ត្រូវ​បា​នប​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​យើង​បាន​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]