កូរ៉េខាងត្បូង៖ នៅក្នុងការប្រគំតន្រ្តី «EXO Planet # 5: EXplOration» ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី១៩ ខែកក្កដាកន្លងទៅថ្មីៗនេះ ក្រុមចម្រៀងបុរសកូរ៉េល្បីឈ្មោះEXO បានសម្តែងបម្រើអារម្មណ៍ទស្សនិកជន និងធ្វើឲ្យបរិយាកាសក្នុងកម្មវិធីពោរពេញដោយភាពសប្បាយរីករាយ។

ជាពិសេស Suho មេក្រុមចម្រៀងEXOផ្ទាល់តែម្តង ដោយលោកបានសម្តែងវគ្គSoloពិសេសរបស់ខ្លួន «Been Through» ជាមួយសម្លេងដ៏ពិរោះក្រអួនក្រអៅ និងក្បាច់រាំដែលមានភាពទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោពេញកម្មវិធី។

ប៉ុន្តែអ្វីដែលបានធ្វើឲ្យអ្នកគាំទ្រកាន់តែស្រែកហ៊ោរកញ្រ្ជាវជាងនេះទៅទៀតគឺ Suho បានដោះអាវកណ្តាលឆាកសម្តែង បង្ហាញស្នាមសាក់នៅខាងក្រោយខ្នងរបស់លោក។ ដែលស្នាមសាក់នោះគឺជាឈ្មោះរបស់សមាជិកEXOទាំង៩រូប ដោយរៀបឈ្មោះតាមលំដាប់លំដោយអាយុពីចាស់ទៅក្មេង គឺXiumin, Suho, Lay, Baekhyun, Chanyeol, Chen, D.O, Kai, Sehun និងបញ្ចប់ដោយពាក្យថា EXO-L(ឈ្មោះក្រុមអ្នកគាំទ្រ) ថែមទៀតផង។

ដោយឡែកទោះបីជាស្នាមសាក់នៅលើខ្នងរបស់Suho គ្រាន់តែជាស្នាមសាក់ក្លែងក្លាយក៏ពិតមែន ប៉ុន្តែក៏អាចឲ្យអ្នកគាំទ្រដឹងពីអារម្មណ៍ និងទឹកចិត្តស្រលាញ់របស់ Suho ចំពោះក្រុមទាំងមូលផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖  

Suho
ស្នាមសាក់នៅខាងក្រោយខ្នងSuho
ស្នាមសាក់នៅខាងក្រោយខ្នងSuho
រូបSuhoនៅក្នុងកម្មវិធី
ក្រុមEXO
ក្រុមEXO
ក្រុមEXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]