ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងស្រី ដួង ម៉ានិច និង បុត្រ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញបណ្ដាញសង្គមតែម្ដង លើទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម របស់ពួកគេទាំងពីរ។

លើសពីនេះ ម៉ានិច និងគូស្នេហ៍ខុសជំនាន់រូបនេះ តែងតែបង្ហាញពី សកម្មភាពស្អិតរមួត និងមើលទៅស្វីតៗ យ៉ាងគួរឲ្យច្រណែន។ អ្វីដែលពិសេស ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ ដួង ម៉ានិច និងបុត្រ បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិកជន តាមរយៈរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់ជា កូនកម្លោះ ក្រមុំយ៉ាងសមសួន ទាំងពីរតែម្ដង។

ក្នុងពេលនោះដែរ តារាស្រីមុខស្រស់រូបនោះ បានស្ថិតក្នុងរ៉ូបវែង ពណ៌ស ថែមទាំងមានការផាត់មុខយ៉ាងស្រស់ស្អាត ឈរកាន់ដៃ ជាមួយតារាប្រុសវ័យក្មេងស្រស់សង្ហាបុត្រ មើលទៅមិនដឹងពី គម្លាតអាយុដ៏ខុសគ្នាឆ្ងាយ ព្រមទាំងមានភាពសមគ្នាយ៉ាងខ្លាំង។

យ៉ាងណាមិញ មហាជនរាល់គ្នា នៅតែកំពុងមានមន្ទិលសង្ស័យ ដោយមិនដឹងថាគូស្នេហ៍មួយគូនេះ ពិតជាសង្សារនឹងគ្នា ឬក៏យ៉ាងណានោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ ក្នុងឈុតកូនកម្លោះ ក្រមុំ
ដួង ម៉ានិច និងបុត្រ ក្នុងឈុតកូនកម្លោះ ក្រមុំ
ដួង ម៉ានិច និងបុត្រ ក្នុងឈុតកូនកម្លោះ ក្រមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច