កម្សាន្ត​៖ តារាភាគច្រើន តែងតែគិតថា ទាល់តែមុខរាងអក្សរV មុខស្គមៗ ទើបអាចទាក់ទាញចិត្តហ្វេន ឲ្យមកចាប់អារម្មណ៍លើពួកគេបាន? តែធាតុពិត ហ្វេនៗ មិនត្រូវការឲ្យ មុខអាយដលរបស់ខ្លួន ស្រួចៗដូចពួកភពផ្កាយនោះទេ ព្រោះថា មុខពេញៗ មូលៗ ជាចំណង់ចំណូលចិត្ត សម្រាប់ហ្វេនទៅវិញទេ។

មួយរយៈចុងក្រោយនេះដែរ អ្នកគាំទ្រជាច្រើននាក់ សារភាពប្រាប់ថា ពួកគេពិតជាស្រលាញ់មុខមាត់របស់តារាស្រី៣នាក់ ដែលប្រភេទមុខរបស់ពួកគេ បែបប៉ោងៗ Cute Cute ខុសពីអ្នកដទៃ។ ជាពិសេស មុខរបស់តារាទាំងអស់នោះ ពិតជាធ្វើឲ្យហ្វេន ពេញចិត្តយ៉ាងខ្លាំង នៅពេល សើចម្តងៗ ដែលលេចចេញនូវថ្ពាល់ពេញៗរបស់ពួកគេ៕

ចង់ដឹងថា មានតារាណាខ្លះ តាមដានទាំងអស់គ្នា៖

១) Jennie៖ ចំពោះប្រជាប្រិយភាពរបស់ តារាស្រីរូបនេះ កំពុងតែខ្លាំង មិនថា ទេពកោសល្យ និងរូបសម្រស់របស់នាង ដែលភាគច្រើនហ្វេនតែងតែហៅនាង នូវឈ្មោះហៅក្រៅថា « Mandoo»(ជាប្រភេទអាហារបែបមូលៗ) ដោយសារតែមុខរបស់នាង ដូចជាប្រភេទអាហារនេះខ្លាំងណាស់។ ទន្ទឹមនឹងមុខមូលៗបែបនេះ ធ្វើឲ្យ មនុស្សគ្រប់គ្នា គិតខុសថា នាងឡើងគីឡួហើយ តែតាមពិត រាងរបស់នាង នៅតែស្លីមស្អាតដដែល តែមុខរបស់នាង ជាប្រភេទមុខប៉ោងៗបែបនេះឯង។  

Jennie
Jennie
Jennie
Jennie

២) Selena Gomez៖​ សម្រាប់ នាង ជាតារាម្នាក់ ដែលអាចនិយាយបានថា ស្រស់ស្អាតគ្រប់ពេលមិនថា​ នាងធាត់ ឬក៏ស្គមនោះទេ។ ជាក់ស្តែង កាលពីមួយរយៈមុន តារាស្រីរូបនេះ បានឡើងទម្ងន់ជាខ្លាំង មិនថាមុខ ដងខ្លួន និងដៃជើង ឡើងទ្រលុកទ្រលន់ទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណា ក៏ហ្វេននៅតែពេញចិត្ត និងសរសើរជាមួយនឹងមុខប៉ោងៗរបស់នាងដដែល។

Selena Gomez
Selena Gomez
Selena Gomez

៣) Ariel Winter ត្រួវគេ ដាក់នាមឲ្យជា «តារាស្រីធាត់ ស្រស់ស្អាតជាងគេបំផុត នៅលើពិភពលោក» ដោយសារតែ មុខមាត់ និងរូបរាងរបស់នាង ពិតជាសមគ្នាខ្លាំង ហើយមើលបែបណា ក៏មិនឃើញធាត់ បែបអាក្រក់នោះដែរ។ ជាពិសេស មុខប៉ោងៗរបស់នាង ពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ នៅក្នុងក្រសែភ្នែកហ្វេន។

Ariel Winter
Ariel Winter
Ariel Winter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]