ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយពីដំណឹងដ៏កក្រើកពីតារាចម្រៀងប្រុសមាឌតូចសម្លេងធំ ឆាយ វីរៈយុទ្ធ ក្លាយជាឳពុកគេលើកដំបូងធ្វើបណ្ដាអ្នកគាំទ្រ សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំងពេលឭបែបនេះ។

ជាមួយគ្នានេះដែរ ខណៈពេលដែលភរិយារបស់លោក ឆាយ វីរៈយុទ្ធ កំពុងតែពរពោះកូនជាលើកដំបូងនោះគេសង្កេតថា អ្នកទាំងពីរ បានបង្ហាញពីសកម្មភាពដំណើរកម្សាន្តជាច្រើននៅលើបណ្ដាញសង្គម។។

ជាក់ស្ដែង អ្វីដែលគួឲ្យកត់សម្គាល់ខ្លាំងជាងនេះ ទៅទៀតនោះគឺ តារាចម្រៀងប្រុសដែលជាម្ចាស់បទ«មានតែព្រះទើបដឹងយើងឈឺ»រូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួន ទៅកាន់ភរិយា ជាមួយនឹងសេចក្កីស្រលាញ់ និងអមជាមួយនឹងភាពកក់ក្តៅ។

ទាំងអស់នេះហើយ ស្ដែងឲ្យឃើញថា លោក ឆាយ វីរៈយុទ្ធ និងភរិយារបស់ខ្លួន មានចំណងស្នេហាជាមួយគ្នារឹងមាំខ្លាំង ទោះបីជាលោក មានភាពមមាញឹកខ្លាំងទៅលើការងារសិល្បៈក៏ដោយ។

គួរឲ្យដឹងផងដែរថា នៅសល់មិនប៉ុន្មានខែទៀតនោះទេ ភរិយារបស់លោក ឆាយ វីរៈយុទ្ធ នឹងគ្រប់ខែឆ្លងទន្លេ បានឃើញមុខកូនរបស់ខ្លួនផ្ទាល់ភ្នែកហើយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ