ភ្នំពេញ៖ ធ្លាប់តែឃើញ តារាសម្តែងស្រី សុខ​​ សោម៉ាវត្តី សម្តែងខ្សែភាពយន្ត គ្រប់ទម្រង់មុខ​មិនថា បែបណា តែអ្នកប្រាកដជា មិនដែលឃើញថា ពេលនាងស្រវឹងបែបណានោះទេ ត្រូវទេ?

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមកម្សាន្ត Tiktok ត្រូវបានគេលួចថត តារាស្រីរូបនេះ នៅពេលស្រវឹង ជាមួយនឹង ក្រុមគ្រួសារ និងគូស្នេហ៍ជាទីស្រលាញ់ នៅក្នុងគេហដ្ឋានរបស់នាង។ អ្វីដែលសំខាន់ សូម្បីតែ ស្រវឹងប៉ុណ្ណងទៅហើយ ក៏សុខ សោម៉ាវត្តី នៅតែស្វីត ជាមួយនឹងមិត្តប្រុសនាងដែរ ដោយព្យាយាមប្រាប់ លោកថា នាង ចង់ពាក់អាវពណ៌ដូចគ្នា ពេលចេញក្រៅម្តងៗ។

ប៉ុន្តែសកម្មភាព និងទឹកមុខ ធ្វើឲ្យអ្នកជុំវិញខ្លួន រួមទាំងលោក វ៉ាហេទ អស់សំណើចស្ទើរតែនិយាយមិនចេញតែម្តង នៅពេល សោម៉ាវត្តី ស្រវឹងបែបនេះ ដែលមើលទៅ គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញ នេះជាលើកទីមួយ ហើយក៏ជាវីដេអូកម្រមួយ ដែលមិនងាយ និងលេចឃើញ សោម៉ាវត្តី ស្រវឹងដល់ថ្នាក់ រៀបរាប់យ៉ាងដូច្នេះ នៅមុខគូស្នេហ៍បែបនេះទេ៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
រូបភាព ពេលសុខ សោម៉ាវត្តី​ស្រវឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី