ភ្នំពេញ៖ ភាពល្បីល្បាញ អាចនឹងរហ័ស ប្រសិនបើលេចមុខនៅក្នុងបណ្តាញសង្គម តាមវីដេអូ កំប្លែង អប់រំ ជាដើម។ ជាពិសេស ភាពល្បីល្បាញនេះដែរ ក៏បានរុញច្រាន អ្នកទាំងអស់នោះ ឲ្យចូលក្នុងប្រឡូកសិល្បៈ ក្លាយជាតារា ក្នុងពេលដ៏ខ្លីផងដែរ។

ជាក់ស្តែង ប្រិយមិត្ត ប្រហែលជាឃើញ និងស្គាល់ កញ្ញាលីន ដែលជាអ្នកលេងបណ្តាញសង្គមចូលចិត្ត បញ្ចេញវីដេអូបែបកំប្លែង ដែលវីដេអូរបស់នាងនីមួយៗ ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។ រហូតមកដល់ពេលថ្មីៗនេះដែរ រូបនាង ក៏ត្រូវបានប៉ុស្តិ៍ទូរទស្សន៍មួយ ហៅថតឈុតកំប្លែងខ្លីៗទៀតផង។

ប៉ុន្តែក្រោយពីស្នាមសើច និងភាពសប្បាយរីករាយ តាមការពិត សុខ លីន ជួបទុក្ខខ្លាំង ដោយអ្នកម្តាយនាង បានធ្លាក់ខ្លួនឈឺ ក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ ដោយត្រូវប្រើអុកស៊ីសែនជាប់ជានិច្ច។ ទោះបីជា កញ្ញា សុខ លីន មិនបង្ហើបថា ម្តាយនាង កើតជំងឺអ្វី ក៏ហ្វេនមើលដឹងថា មិនមែនជំងឺស្រាលៗនោះទេ បើមើលតាមរូបថតដែលនាងបង្ហោះ៕

យ៉ាងណាមិញ ហ្វេនៗ ក៏បានជូនពរឲ្យម្តាយសុខលីន ឆាប់ជាពីជំងឺ ផងដែរៗ! 

កញ្ញា សុខ លីន
កញ្ញា សុខ លីន
កញ្ញា សុខ លីន
កញ្ញា សុខ លីន
កញ្ញា សុខ លីន​ ជាមួយម្តាយធ្លាក់ខ្លួនឈឺ
ម្តាយនាង ធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]