បរទេស៖ លោក Benedict Cumberbatch ដែលមនុស្សម្នាស្គាល់លោកតាមរយៈតួអង្គ Doctor Strange បានបង្ហើបឱ្យដឹងថា ការសម្រេចចិត្តចាប់យកអាជីពធ្វើជាតារាសម្តែង បានធ្វើឱ្យឪពុកម្តាយរបស់លោកខកចិត្តជាខ្លាំង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ លោក Benedict បានសារភាពថា លោកបានធ្វើឱ្យឱ្យឪពុកម្តាយលោកខកចិត្តជាខ្លាំង ព្រោះតែលោកចាប់យកអាជីពជាតារាសម្តែង ក្រោយឪពុកម្តាយខំសន្សំលុយយ៉ាងលំបាក ដើម្បីឱ្យលោកចូលរៀនសាលាដ៏ល្បីឈ្មោះ Harrow school។

លោក Benedict បានពន្យល់ទៀតថា ឪពុកម្តាយលោក ចង់ឱ្យលោកធ្វើជាគ្រូពេទ្យ ឬមេធាវី មិនមែន ធ្វើជាតារាសម្តែងនោះទេ ព្រោះអាជីពជាតារាសម្តែងគឺមានការប្រកួតប្រជែងខ្លាំង ហើយពុំច្បាស់ការណ៍នោះទេ។

យ៉ាងណាមិញ លោកនៅតែចាប់យកអាជីពជាតារាសម្តែង បើទោះបីជាឪពុកម្តាយរបស់លោកពុំពេញចិត្តក៏ដោយ។

បច្ចុប្បន្នលោក Benedict ជាតារាហូលីវូដដ៏ល្បីម្នាក់ ដែលមនុស្សម្នាស្គាល់លោកតាមរយៈរឿង Doctor Strange និង Sherlock Holmes ហើយលោកជាមនុស្សដ៏ឧស្សាហ៍ព្យាយាមធ្វើការម្នាក់ ព្រោះតែលោកចង់ឱ្យឪពុកម្តាយលោកមានមោទកភាព៕

Benedict Cumberbatch
Benedict Cumberbatch
ឪពុកម្តាយរបស់លោក Benedict Cumberbatch
ម្តាយ និងលោក Benedict
លោក Benedict និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]