កម្សាន្ត ៖ ចូលមកដល់សម័យនេះទៅហើយ អ្នកណាៗក៏គេនិយមប្រើស្ទីលប្លែកៗ ថតរូបបង្អួតគ្នាដែរ។ ជាក់ស្ដែង ក្នុងយុគសម័យនេះ មនុស្សភាគច្រើនគឺមានចំណូលចិត្តទៅលើ ការបង្ហាញភាពភាពទាន់សម័យរបស់ខ្លួន តាមរយៈបណ្ដាញសង្គមនានា ដែលវាហាក់ដូចជាការលើកតម្ដើងតម្លៃរបស់ខ្លួនឯង ឲ្យមើលទៅកាន់តែអស្ចារ្យជាងមុន។ 

ក្នុងនោះដែរ ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ជាអ្វីដែលមនុស្សសម័យនេះ តែងតែធ្វើបន្ទាប់ពីពួកគេប្រើប្រាស់ពេលវេលាជាច្រើន ជាមួយនឹងការងាររកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ដូច្នេះហើយនៅពេលដែលមានដំណើរកម្សាន្តម្ដងៗ ពួកគេប្រាកដជាមិនភ្លេចនោះទេ រឿងថតរូបបង្ហោះទៅក្នុងបណ្ដាញសង្គម ដើម្បីបង្អួតសេចក្ដីសុខ និងភាពឡូយឆាយរបស់ខ្លួនឯង ឲ្យមិត្តៗក៏ដូចជាក្រុមគ្រួសារបានឃើញ។

ជាការពិតណាស់ ដើម្បីបានរូបភាពមួយដ៏ស្រស់ស្អាត មើលទៅទាន់សម័យ ហើយទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន វាមិនមែនជារឿងពិបាកអ្វីណាស់ណាទេ។ តាមពិតនៅក្នុងអ៊ីនធើណែត ក៏ធ្លាប់មានរូបភាពស្អាតៗ ប្លែកៗជាច្រើនផងដែរ ដែលអាចឲ្យប្រិយមិត្តយកមកធ្វើជាគំរូ នៅពេលដែលទៅដើរលេងក្រៅប្រទេសម្ដងៗ។ ជាពិសេសគឺរូបភាពនៅឯព្រលានយន្តហោះ ដែលគេតែងតែថតបង្ហោះជាច្រើន។

បើប្រិយមិត្តចង់ដឹងច្បាស់ តោះមកទស្សនារូបថតនៅព្រលានយន្តហោះ ដែលមើលទៅឡួយឆាយ និងទាន់សម័យក្នុងពេលបច្ចុប្បន្ន ខាងក្រោមនេះ ធានាថាច្បាស់ជាពេញចិត្តជាមិនខាន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]