កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ រូបភាពរបស់នារី វ័យក្មេងមួយរូប កំពុងវាយលុកពេញ បណ្ដាញសង្គម ដោយសារតែរូបសម្រស់ ដ៏ស្រស់ស្អាត និងមើលទៅលេចធ្លោ ខុសពីគេធ្វើឲ្យមិត្តៗយុវវ័យ ជាពិសេសបុរសៗ ឃើញហើយជ្រួលជ្រើម គ្រប់គ្នាតែម្ដង។

គួរបញ្ជាក់ថា នារីមុខស្រស់មួយរូបនោះ មានឈ្មោះថា Chloe ជាតារាបង្ហាញម៉ូតវ័យក្មេងដ៏មានប្រជាប្រិយភាព ក្នុងប្រទេសកូរ៉េខាងត្បូង ហើយទើបតែ មានអាយុ២១ឆ្នាំប៉ុណ្ណោះ។ Chloe បានធ្វើឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍លើរូបនាង តាមរយៈមុខមាត់ដែល មើលទៅដូចជា កូនកាត់អឺរ៉ុប និងប្រៀបដូចជាកូនក្រមុំជ័រ យ៉ាងគួរឲ្យស្រលាញ់។

បើក្រឡេកមើលគណនី អ៊ីនស្ដារក្រាមរបស់ Chloe វិញតែងតែបង្ហោះ រូបភាពជាច្រើនសន្លឹកបង្អួតពីសម្រស់ ដ៏ទាក់ទាញ គួរឲ្យចង់គយគន់ ក្នុងម៉ូតសម្លៀកបំពាក់បែបទាន់សម័យ ដែលភាគច្រើនតារារូបនេះ និយមស្ទាយ៍ថតរូប បែបស៊ិចស៊ី ស៊ីអារម្មណ៍ទៀតផង។

លើសពីនេះ Chloe មានផ្ទៃមុខ ដ៏សម៉ត់រលោង មិនមានស្នាមអ្វី បន្តិចសោះឡើយ អមដោយរូបរាងកាយ ដ៏ខ្ពស់ស្រឡូនទៀតនោះ ជាហេតុធ្វើឲ្យ នាងផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើនតាមរយៈ គណនីអ៊ីនស្តារក្រាម មានអ្នកFollow រហូតដល់ទៅ៥០ម៉ឺននាក់ថែមផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe
Chloe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]