កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ គឺរយៈពេលជិតមួយសប្តាហ៍ហើយ ដែលក្រុមចម្រៀងនារីល្បីឈ្មោះលំដាប់ជួរមុខ BLACKPINK បានសម្ងំលាក់ខ្លួន នៅឯកោះ ហាវ៉ៃ ដើម្បីថតកម្មវិធី ក៏ដូចជាថត Photobook សម្រាប់រដូវក្តៅ Surprise អ្នកគាំទ្ររបស់ពួកគេ នៅពេលខាងមុខនេះ។

យ៉ាងណាមិញ គ្រាន់តែឮដំណឹងថា ក្រុមស្រីស្រស់ទាំង៤ដួងនេះ កំពុងតែស្នាក់នៅឆ្នេរសមុទ្រ កោះហាវ៉ៃនេះភ្លាម ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការជ្រួលជ្រើមភ្លែត ដោយពួកគេចង់ឃើញសកម្មភាពរបស់ Jennie Lisa Rose និង Jisoo នៅឯទីនោះ ជាពិសេសគឺចង់ឃើញ ពួកគេស្លៀកឈុតហែលទឹកលេងកម្សាន្តលេង នៅលើឆ្នេរសមុទ្រតែម្តង។

ដោយឡែកបើទោះបីជា មិនសូវជាមានរូបភាពបែកធ្លាយ ក្នុងអំឡុងពេលដែលក្រុម BLACKPINK កំពុងស្នាក់នៅទីនោះយ៉ាងណាក្តី ប៉ុន្តែស្រីស្អាតទាំង៤នេះ ក៏បានរូបថតផ្ទាល់ខ្លួនបង្ហោះ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីចែកជូនដល់អ្នកគាំទ្របានទស្សនាកម្សាន្តផងដែរ។

ជាក់ស្តែង ក្នុងនោះគេសង្កេតឃើញថា តារាចម្រៀងស្រីលេចធ្លោ Jennie មានភាពសកម្មជាងគេប្រចាំក្រុម ក្នុងការបង្ហោះរូបថតថ្មីៗរបស់ខ្លួន នៅលើអ៊ីនស្តារក្រាម ដោយរូបថតនីមួយៗរបស់នាង សុទ្ធសឹងតែធ្វើឲ្យអ្នកគាំទ្ររញ្ជួយបេះដូងមិនស្ទើរនោះឡើយ។

ជាការពិតណាស់ ក៏ដូចជាកាលពីព្រឹកមិញនេះ Jennie ក៏បានបង្ហោះរូបថតចំនួន៣សន្លឹក យ៉ាងស៊ីអារម្មណ៍ទាំងព្រឹកព្រលឹម ដោយនាងបានស្លៀកនូវឈុតរ៉ូបរឹបរាងដៃតូចពណ៌ស អង្គុយនៅលើគ្រែ ជាមួយនឹងការកាច់ស្ទាយ៍និងការលេងទឹកមុខយ៉ាងស៊ិចស៊ី ស្ទើរតែធ្វើឲ្យហ្វេនៗនៅលើបណ្តាញសង្គម ឈាមច្រមុះទាំងព្រឹកព្រលឹមតែម្តង។

តួយ៉ាង នេះមិនមែនជារូបស៊ិចស៊ីនៅលើកោះហាវ៉ៃទី១ឡើយ ដែលJennie បានបង្ហោះ ពោលគឺមិនប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហោះរូបថតស៊ិចស៊ីយ៉ាងអង្រួនចិត្តផងដែរ នៅពេលល្ងាច ដោយនាងបានស្លៀករូបរឹបរាងពណ៌ខ្មៅ វាលខ្នង និងបានសរសេរអត្ថន័យខាងក្រោមរូបថត យ៉ាងទាក់ទាញថា៖ «Take Me Out To Dinner? Say yes» ថែមទៀតផង៕

Jennie បង្ហោះរូបស៊ីអារម្មណ៍ទាំងព្រឹកនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបស៊ីអារម្មណ៍ទាំងព្រឹកនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបស៊ីអារម្មណ៍ទាំងព្រឹកនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបនៅលើកោះហាវ៉ៃ
Jennie បង្ហោះរូបនៅលើកោះហាវ៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]