ម៉ាឡេស៊ី៖ ស្រ្តីម្នាក់ត្រូវរងការរិះគន់ និងវិនិច្ឆ័យថាជាស្រីមិនល្អ ព្រោះតែនាងមានស្នាមសាក់លើខ្លួន។

យោងតាមប្រភពបានឲ្យដឹងថា Kinki Ryusaki មានកូនស្រីអាយុ២ឆ្នាំ ហើយនាងគឺជាអ្នកជំនាញចាក់សាក់ដ៏ល្បីមួយរូប។ នាងបានចាប់អាជីពជាអ្នកចាក់សាក់យូរណាស់មកហើយ។ ថ្មីៗនេះនាងគ្រោងនឹងបើកហាងចាក់សាក់សាខាថ្មីនៅទីក្រុងសៀងហៃ។ 

Kinki កំពុងចាក់សាក់

ថ្មីៗកន្លងទៅនេះ អ្នកថតរូបជនជាតិចិនដ៏ល្បីម្នាក់ឈ្មោះ Jing Ke Jie Pai បានថតរូបរបស់ Kinki Ryusaki នៅពេលដែលនាងចេញទៅក្រៅជាមួយកូនស្រី បង្ហោះទៅលើបណ្ដាញសង្គម Weibo។ បន្ទាប់ពីរូបថតត្រូវបានបង្ហោះរួមមក មានមតិដែលទទួលយកមិនបានជាច្រើន បានមើលងាយនិងរិះគន់ទៅដល់ស្ត្រីជាម្ដាយ ដោយសារនាងមានស្នាមសាក់លើរាងកាយ។

មតិដែលបានសរសេររិះគន់នាងថា៖

«តើនាងមានកូនដោយចៃដន្យជាមួយភ្ញៀវដែលចូលមកចាក់សាក់មែនទេ? »

«នាងប្រាកដជាមិនដឹងច្បាស់ទេថា ឪពុករបស់កូននាងជានរណា? »

«នាងកំពុងធ្វើឲ្យកូនមានគ្រោះថ្នាក់ហើយ។»

នាងនិងកូនស្រី

បន្ទាប់ពីរងការរិះគន់មក នាងក៏បានបង្ហោះរូបភ្ជាប់ជាមួយសារនៅលើគេហទំព័ររបស់នាងផ្ទាល់ ដោយសរសេរថា «បើអ្នកគ្មានអ្វីល្អប្រសើរទេ ចូរស្តាប់អ្វីដែលអ្នកដទៃនិយាយអំពីអ្នក ព្រោះវាគួរឲ្យចាប់អារម្មណ៍ជាងការមើលរឿងភ័យរន្ធត់ទៅទៀត។ អ្នកនឹងដឹងថា ទោះបីជាអ្នកមិនដែលធ្វើអ្វីខុសក៏ដោយ ក៏អ្នកនឹងត្រូវគេវាយតម្លៃ និងវិនិច្ឆ័យលើអ្នកដោយគ្រាន់តែឃើញរូបខាងក្រៅ ហើយក្លាយជាមនុស្សល្បី។ ខ្ញុំឲ្យអ្នក ១០០ ពិន្ទុ។»

ក្នុងនោះដែរក៏មានមតិល្អៗ បាននិយាយលើកទឹកចិត្តនាងថា សម្រាប់មនុស្សដែលមានស្នាមសាក់លើខ្លួនមិនអាក្រក់ទាំងអស់នោះទេ។ វាគ្រាន់តែជាសិល្បៈនៃការតុបតែងខ្លួនប៉ុណ្ណោះ។ សូមកុំវាយតម្លៃមនុស្សដោយសារសំបកក្រៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

នាងនិងកូនស្រី
នាងនិងកូនស្រី
នាងនិងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]