អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Gareth Bale អាចនឹងក្លាយជាកីឡាករទីមួយ ដែលមានតម្លៃពលកម្មថ្លៃបំផុតនៅលើលោក ជាមួយទំហំទឹកប្រាក់ប្រមាណ ១លានផោន ក្នុង ១សប្ដាហ៍ បើសិនជាគេយល់ព្រមទៅលេងនៅលីគកំពូលចិន Chinese Super League ជាមួយក្លិប Beijing Guoan ដែលរាយការណ៍មកថា កំពុងតែចង់បានខ្សែប្រយុទ្ធជម្រើសជាតិវេលម្នាក់នេះទៅរួមក្រុមនារដូវកាលក្រោយ។

កីឡាករ Gareth Bale

បើតាមសារព័ត៌មាន The Sun បានចុះផ្សាយថាក្លិប Beijing Guoan បានដាក់ការចាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពីអ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane បាននិយាយថាលោកចង់ឲ្យ Gareth Bale ចាកចេញពីក្លិប។

លោក Zinedine Zidane

នាពេលបច្ចុប្បន្ន កីឡាករដែលមានតម្លៃពលកម្មច្រើនជាងគេគឺខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ដែលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ អាចរកប្រាក់បានលើសពី ៩០០ ០០០ផោន ក្នុងមួយសប្ដាហ៍។ យ៉ាងណាមិញ បើសិនជា Bale យល់ព្រមទៅលេងនៅចិនជាមួយ Beijing Guoan មែននោះ គេនឹងបំបែកកំណត់ត្រារបស់ Messi និងក្លាយខ្លួនជាកីឡាករទីមួយនៅលើលោកដែលអាចរកប្រាក់បាន ១លានផោន ក្នុងមួយសប្ដាហ៍។

កីឡាករ Lionel Messi
កីឡាករ Gareth Bale

ប៉ុន្តែអ្វីដែលជាបញ្ហានោះ បើសិនជាឈានដល់ការព្រមព្រៀងក្នុងការផ្ទេរមែន គឺក្លិប Beijing Guoan និងកីឡាករ Gareth Bale គួរតែពន្លឿនការផ្ទេរឲ្យបានឆាប់ ព្រោះថាទីផ្សារដោះដូរកីឡាកររបស់ចិន នឹងបិទនៅថ្ងៃទី ៣១ កក្កដា នេះហើយ ដែលលឿនជាងទីផ្សារនៅអឺរ៉ុបមួយខែ។

គួរបញ្ជាក់ផងដែរថា បើតាម The Sun ដដែល ក្រៅពីក្លិបចិន ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Gareth Bale ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបអ្នកមាននៅបារាំង Paris Saint-Germian និង Bayern Muncih ផងដែរ៕

កីឡាករ Gareth Bale

ប្រភព៖ Fox Sport Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]