ខេត្តកំពង់ធំ ៖ កាលពីរសៀលថ្ងៃទី២១ កក្កដា សមត្ថកិច្ចបានបញ្ជូនឪពុកចុងរំលោភកូនដើម ទៅស្នងការខេត្តកំពង់ធំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ក្រោយបានចាប់រំលោភកូនដើមបានសម្រេចជាច្រើនដង។
លោកវរសេនីយ៍ទោ វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌប្រាប់ថា ករណនេះ នេះ បានកើតឡើងកាលថ្ងៃទី២០ កក្កដា ស្ថិតនៅក្នុងរោង ស្ថិតក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង។
ប្រភពបន្តថា ជនសង្ស័យជាឪចុងឈ្មោះ សេម ចក់ អាយុ២៧ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ។ តាមការបំភ្លឺក្មេងស្រីរងគ្រោះថា ក្រោយពេលម្ដាយរបស់នាងបានលែងលះជាមួយឪពុកបង្កើតមក ម្ដាយនាងក៏បានយកប្តីក្មេងឈ្មោះ សេម ចក់ និងមានកូនប្រុសម្នាក់។ ហើយជារៀងរាល់ឆ្នាំ ម្ដាយនិងឪពុកចុង តែងនាំគ្រួសារទៅធ្វើជាកម្មករបេះស្វាយចន្ទី និងដកដំឡូងនៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ។
កាលពីឆ្នាំ២០១៨ ម្ដាយនិងឪពុកចុង បាននាំរូបនាងទៅធ្វើជាកម្មករនៅស្រុកអន្លង់វែងដែរ ហើយឪពុកចុងកំហូចនេះ តែងតែនាំនាងទៅរកត្រីជាមួយ ហើយចាប់រំលោភសេពសន្ថវៈនាងជាញឹកញាប់រហូតបានសម្រេចចំនួន៥ដងមកហើយ ។
លុះនៅរដូវចូលឆ្នាំខ្មែរក្នុងឆ្នាំ២០១៩ រូបនាងនិងគ្រួសារបានមករស់នៅភូមិកំណើរវិញ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ឪពុកចុងបានហៅនាងឲ្យចូលទៅក្នុងរោង រួចចាប់នាងស្រាតខោបម្រុងរំលោភទៀត ប៉ុន្តែបងស្រីជីដូនមួយរបស់នាងឈ្មោះសីហា ចូលទៅទាន់ ហើយក៏ផ្អើលឆោឡោឡើង ក្រោយមកក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]