កូរ៉េខាងត្បូង៖ កាលពីកន្លងទៅអតីតសមាជិកក្រុមI.O.I- Chungha បានប្រាប់ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ ក្នុងស្ថានីយ៍វិទ្យុមួយថា ក្នុងអាជីពជាអ្នកចម្រៀងរយៈពេល៤ឆ្នាំ របស់នាងតាំងពីចូលរួមដំបូងក្នុងក្រុមI.O.I រហូតមកដល់ពេលនេះ នាងមិនដែលមានពេលវេលាសម្រាក គ្រប់គ្រាន់នោះទេ ។

បន្ទាប់ពីលឺបែបនោះ មានអ្នកគាំទ្រជាច្រើនបានបង្ហាញពី ការព្រួយបារម្ភទៅដល់តារាស្រីរូបនេះ។ ពួកគេបានលើកឡើងថាChungha បា្រកដជារវល់ខ្លាំងជាមួយការ ត្រៀមវិលត្រឡប់របស់នាង ដោយត្រូវការហាត់សមគ្រប់ពេលវេលា។ ហើយក្រុមអ្នកគាំទ្រក៏សង្ឃឹមថា ខាងផលិតកម្មរបស់នាងMNH Entertainment អាចផ្តល់ពេលវេលាសម្រាកគ្រប់គ្រាន់ ដល់រូបនាង“ខ្ញុំចង់ឃើញអ្នកបន្តជាអាជីព អ្នកចម្រៀងឲ្យបានយូរ ក៏ប៉ុន្តែ ខ្ញុំក៏ចង់ឃើញអ្នកសប្បាយចិត្តដូចគ្នា” ។

គួរបញ្ជាក់ផងដែរថាI.O.I គឺជាក្រុមដែលបានជាប់ក្នុងកម្មវិធី Produce 101 តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ក្រុមចម្រៀងស្រីI.O.I ត្រូវបានរំសាយ អស់រយៈ២ឆ្នាំមកហើយ។ បន្ទាប់ពីក្រុមត្រូវបានរំសាយ អតីតសមាជិកក្រុមI.O.I-Chungha បានវិវត្តន៍ខ្លួនធ្វើជាអ្នកចម្រៀងទោល នៅក្នុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ហើយChunghaក៏បានចេញអាល់ប៊ុមចម្រៀងទោលដំបូង របស់នាងផងដែរ ដែលមានឈ្មោះថា Hands on me៕  

អតីតសមាជិកក្រុមI.O.I- Chungha
អតីតសមាជិកក្រុមI.O.I- Chungha
អតីតសមាជិកក្រុមI.O.I- Chungha
Chungha ពេលធ្វើបទសម្ភាសន៍ ក្នុងស្ថានីយន៍វិទ្យុ
Chungha ពេលធ្វើបទសម្ភាសន៍ ក្នុងស្ថានីយន៍វិទ្យុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]