ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងសាច់សខ្ចី ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ច្បាស់ជ្រាបហើយថា តារាចម្រៀងរូបនេះ ពិតជាមានសម្លេងពីរោះរណ្តំ ដែលធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ មិនចេះនឿយណាយនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា អ៊ីវ៉ា មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីសមត្ថភាពសម្លេងរបស់នាងនោះទេ សូម្បីតែតារាចម្រៀងរួមផលិតកម្មជាមួយនាងលោក បូទី ក៏អត់ទ្រាំមិនសរសើរពីសម្លេងរបស់នាងនោះដែរ។

ក្នុងនោះដែរ ថ្មីៗនេះកញ្ញា អ៊ីវ៉ា បានទៅថតចម្រៀងនៅស្ទូឌីយ៉ូរបស់លោក បូទី ផ្ទាល់។ ហើយអ្វីដែលពិសេសនោះ លោក បូទី បានថតយកសកម្មភាពថតចម្រៀងថ្មីរបស់កញ្ញា អ៊ីវ៉ា ដោយរូបលោកបាននិយាយថា សម្លេងកញ្ញា អ៊ីវ៉ា ពិតជាពីរោះខ្លាំង ហើយមិនបាច់កែអ្វីបន្ថែមក្នុងស្ទូឌីយ៉ូនោះទេ។

ដូច្នេះហើយ ក្រោយឃើញវីដេអូនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថាសម្លេងរបស់កញ្ញា អ៊ីវ៉ា ក្នុងនិងក្រៅស្ទូឌីយូ គឺមិនខុសគ្នានោះទេ ព្រោះក្នុងវីដេអូនោះ លោក បូទី បានចាក់សម្លេងរបស់នាងដែលថតហើយ ដោយគ្មានភ្លេង គឺមិនខុសពីសម្លេងដែលចេញជាស៊ីឌីនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា និងបូទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា