ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែ តាមដាន នូវព័ត៌មានអ្នកសិល្បៈជាច្រើន នៅក្នុងប្រទេស អ្នកទាំងអស់គ្នាប្រាកដជាបានដឹងថា តារាពហុជំនាញដ៏មានប្រជាប្រិយភាពអ្នកនាង សុន ស្រីពេជ្រ បានបាត់បងបងស្រីជាទីស្រលាញ់ កាលពីពេលថ្មីៗនេះ បន្សល់ទុកនូវតែអនុស្សាវរីយ៍ ដែលមានជាមួយគ្នាប៉ុណ្ណោះ។

ការស្លាប់របស់បងស្រីរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះ ពិតជាមិនអស់ចិត្ត និងសោកស្តាយយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតយ៉ាងខ្លាំង ក្រោយបានដឹងការស្លាប់របស់បងស្រីរបស់នាង ខណៈពេលដែលនាងទម្លាយកាលពីពេលថ្មីៗនេះ។

ដោយក្នុងនោះបងស្រីរបស់នាងបានស្លាប់ ដោយសារជិះដួលម៉ូតូ រួចហោះទៅបុកនឹងដើមឈើមួយដើមដែលនៅក្បែរនោះ ធ្វើឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ក៏ប៉ុន្តែបើគ្មានដើមឈើនៅទីនោះទេបងស្រីរបស់នាងនឹងមិនស្លាប់នោះទេ ដូច្នោះហើយទើបតារាស្រីរូបនេះពិតជាមិនអស់ចិត្តតែម្តង។

បន្ថែមកាន់តែច្បាស់ នាងក៏បានធ្វើការបកស្រាយ ទាំងក្តុកក្តួលថា៖«ត្រឹមដើមឈើមួយដើមអ្នកបានឆក់យកជីវិតមនុស្សស្រីដ៏ស្លូតបូតរួសរាយរាក់ទាក់ម្នាក់ត្រឹមមួយប៉ព្រិចភ្នែក អ្នកបានពង្រាត់បងស្រីខ្ញុំពីប្តីនិងកូនទាំងបីអោយនៅកំព្រា ហេតុអ្វីអ្នកចិត្តដាច់ម៉្លេះ ខ្ញុំឈឺចិត្តណាស់ សូមអោយបុណ្យដែលបងសាងល្អកន្លងមកជួយយិតយោងបងឆាប់ទៅចាប់ជាតិថ្មី ជាតិក្រោយអោយបងមានអាយុវែងណាបងណាថ្ងៃនេះគម្រប់7ថ្ងៃបងហើយ នឹកបងណាស់»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាង សុន ស្រីពេជ្រ
បងស្រីរបស់សុន ស្រីពេជ្រ
សុន ស្រីពេជ្រ ក្នុងពិធីបុណ្យបងស្រី
បងស្រីរបស់សុន ស្រីពេជ្រ
ទីកន្លែងស្លាប់របស់បងស្រី សុន ស្រីពេជ្រ
ទីកន្លែងស្លាប់របស់បងស្រី សុន ស្រីពេជ្រ
ទីកន្លែងស្លាប់របស់បងស្រី សុន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ