ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបច្បាស់រួចមកហើយពីកញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព មួយរូបក្នុងប្រទេស ជាពិសេស តារារូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈស្ទាយ៍លេងខ្លួន ដ៏ទាន់សម័យរបស់នាង។

ម៉្យាងទៀត រាល់ការតុបតែងខ្លួនរបស់នាង មើលទៅលេចធ្លោ និងខុសប្លែកពីគេតែម្ដង មិនថា ការជ្រើសរើស សម្លៀកបំពាក់ ឬម៉ូតសក់នោះទេ គឺត្រូវចិត្តមិត្តៗ យុវវ័យគ្រប់គ្នា។ មួយវិញទៀត អ្នកណាក៏ដឹងដែរថា បូព្រឹក្ស ជាតារាស្រីមួយរូប ដែលនិយមការ លេងស្ទីលលាបពណ៌សក់ឆើត និងស្រស់ៗជានិច្ច កម្រនឹងឃើញតារារូបនេះ មានសក់ពណ៌ខ្មៅណាស់។

ស្រាប់តែថ្មីៗនេះ ទេព បូព្រឹក្ស ធ្វើឲ្យទស្សនិកជន ចង់ដាច់ផ្ងារ និងចំណាំសឹងតែមិនបាន ពេលនាងបានផ្លាស់ប្ដូរមកជា សក់ពណ៌ខ្មៅ អមជាមួយនឹងសក់សេះខាងមុខ ដែលមើលទៅទន់ភ្លន់សុភាព និងគួរឲ្យស្រលាញ់ ខុសពីរាល់ដងឆ្ងាយតែម្ដង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះភ្លាម ហ្វេនៗរបស់ទេព បូព្រឹក្ស ចូលរួមបញ្ចេញមតិនិងសរសើរដល់តារារូបនេះ គ្រប់គ្នាដែលនាងតែងតែ ពាំនាំនូវអ្វីដែលថ្មីៗ ហើយប្លែកមិន ធ្វើឲ្យអ្នកគាំទ្រ មានការខកចិត្តនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស កាលពីមុន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស ពេលបច្ចុប្បន្ន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស ពេលបច្ចុប្បន្ន
ស្ទាយ៍ពណ៌សក់របស់ ទេព បូព្រឹក្ស ពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស