ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីតារាចម្រៀងស្រីខ្ពស់ សាច់សខ្ចីអ្នកនាង សុខ ស្រីនាង ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស មានឈ្មោះបោះសម្លេងខ្លាំងមិនណយនោះទេ ក្នុងពេលបច្ចុប្បន្ននេះ។

ក្នុងនោះផងដែរ ខណៈពេលដែលអ្នកមេម៉ាយរូបស្រស់ សុខ ស្រីនាង កំពុងតែមានភាពមមាញឹកជាមួយនឹងការសិល្បៈខ្លាំងនោះ គេសង្កេតរូបសម្រស់ក៏ដូចជាសកម្មភាពប្រចាំថ្ងៃនោះ ត្រូវប្រិយមិត្តព្រមបណ្ដាហ្វេនៗ មានការចាប់អារម្មណ៍មិនរំលងនោះទេ។

ដោយឡែក កាលពីថ្មីនេះ ជាមួយនឹងរូបភាពជាច្រើន ដែលបានបង្ហោះចេញពីគណនីហ្វេសប៊ុករបស់អ្នកនាង សុខ ស្រីនាង អមទៅដោយសកម្មភាពជិះកង់ក្នុងបរិវេណជុំវិញផ្ទះរបស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។

លើសពីនេះទៅទៀតនោះ អ្នកមេម៉ាយសាច់ចាំរូបនេះ បានតុបតែងខ្លាំងជាមួយនឹងសម្លៀកបំពាក់យ៉ាងសាមញ្ញ ប៉ុន្ដែស្រស់ស្អាតព្រមទាំងទាក់ទាញខ្លាំងមែនទែន មើលហើយចង់មើលទៀត។

យ៉ាងណាមិញ បើទោះបីជាអ្នកនាង សុខ ស្រីនាង មានរូបសម្បត្តិស្រស់ស្អាតជាងតារាស្រីឯទៀតគួរឲ្យកត់សម្ដាល់ក៏ពិតមែន តែមកពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រីសាច់ខ្ចីរូបនេះ មិនទាន់បើកចិត្តទទួលយកបេះដូងពីបុរសណានៅឡើយទេ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង