ភ្នំពេញ៖ មកទល់នឹងពេលនេះដែល អ្នកនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរ និងភរិយាកាន់តែមានសុភមង្គលនឹងគ្នាកាន់តែខ្លាំងឡើង ស្របពេលដែលកូននៅក្នុងផ្ទៃរបស់ភរិយាលោក ជិតសម្រាល ក្រោមការមើលថែយ៉ាងល្អ ក៏ដូចជាការផ្តល់ភាពកក់ក្តៅ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យភរិយាជាទីស្រលាញ់ដែលកំពុងតែពរពោះ ពិតជារំភើប សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលលោកបានទិញនូវកាដូដ៏មានតម្លៃថ្លៃ ទុកជូននាងមុនពេលសម្រាលកូនយ៉ាងដូច្នោះ។

ដោយក្នុងនោះលោកបានទិញឡានថ្មី តម្លៃរាប់ម៉ឺនដុល្លារស៊េរីទំនើបយ៉ាងថ្មីពណ៌សមួយគ្រឿងជូនភរិយា ដែលបានធ្វើឲ្យនាងរំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលស្វាមីបានស្រលាញ់ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងបែបនេះទៅកាន់រូបនាង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយ សរសើរដល់គ្រួសារមួយនេះតែម្តង ដែលតែងតែផ្អែមល្ហែមនឹងគ្នាបែបនេះជានិច្ច មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រ ក៏បានធ្វើការជូនពរ ដល់ភរិយាលោកដែលត្រៀមខ្លួន និងសម្រាលកូនក្នុងផ្ទៃឆាប់ៗខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ ទិញឡានឲ្យភរិយា
លោកសុខ ជំនោរ ទិញឡានឲ្យភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]