កូរ៉េខាងត្បូង៖ ​ក្នុងកម្មវិធីប្រគំតន្ត្រីSeoul Waterbomb ឆ្នាំ២០១៩នេះ HyunA បានបង្ហាញវត្តមាន ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយការសម្តែង បង្ហាញរូបរាងដ៏ស៊ិចស៊ីរបស់នាង។

HyunA ត្រូវបានទស្សនិកជន ដាក់ឈ្មោះឲ្យនាងថាជាម្ចាស់ក្សត្រី ប្រចាំការប្រគំតន្តី្រនារដូវក្តៅនេះ ពីព្រោះជារៀងរាល់ឆ្នាំ នាងតែងតែបង្ហាញការសម្តែង យ៉ាងលេចធ្លោ ក៏ដូចជាបញ្ចេញនៅរាងកាយ ដ៏ស្រឡូនជា​មួយ​នឹង​ក្បាច់​រាំ​ ដ៏ស៊ិចស៊ី​របស់នាង។ ក្នុងកម្មវិធីនោះ តារាចម្រៀងស្រីHyunA បានលើក​យក​បទ​ចម្រៀង២បទ របស់នាងមក​សម្តែង​ ដែលទទួលបានប្រជាប្រិយភាពខ្លាំង នោះគឺបទ “Lip & Hip” “Bubble Pop” ហើយក៏ជាបទចម្រៀង ដែលឈរនៅកំពូលតារាង នារដូវក្តៅនេះផងដែរ។

អ្នកគាំទ្រ ដែលបានចូលរួមក្នុងការប្រគុំតន្ត្រី ជាច្រើនបានបង្ហាញការពេញចិត្ត ចំពោះការសម្តែងយ៉ាងស្វាហាប់​ ក៏ដូចជាការបង្កើតនៅបរិយាកាស សប្បាយបន្ថែមទៀតរបស់តារាស្រីរូបនេះ។ ដែលពេលនោះHyunA បានឈរកាន់កាំភ្លើងបាញ់ទឹក បាញ់សំដៅទៅអ្នកគាំទ្រ ដែលកំពុងតែឈរនៅខាងមុខនាង ដើម្បីឲ្យពួកគេសើម ហើយចូលរួមរាំលេង កម្សាន្តជាមួយនាង៕   

HyunA
HyunAក្នុងការ​ប្រគុំ​តន្ត្រី​Seoul Festival ឆ្នាំ២០១៩នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]