ភ្នំពេញ៖ សព្វថ្ងៃគេសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ កាន់តែទទួលបានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅពេលនេះ លោកក៏កំពុងតែធ្វើជាគណកម្មការក្នុងកម្មវិធីដ៏ល្បី X Factor Cambodia រដូវកាលទី១ ផងដែរ។

ដោយឡែក បើងាកមកមើលសកម្មភាព និងអត្តចរិតក្រៅឆាករបស់តារាចម្រៀងរូបនេះវិញ ស្រាប់តែថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញគណនីរបស់បុរសម្នាក់ បានបង្ហោះរូបជាមួយលោក ណុប បាយ៉ារិទ្ធ ដោយភ្ជាប់ជាមួយសារ ពោលសរសើរលោកមិនដាច់ពីមាត់ថា៖ “រឿងពិត ខ្ញុំពិតជាខ្មាសកំពូលតារាចម្រៀងរៀមច្បងម្នាក់នេះណាស់ ខ្ញុំទៅដល់ស្ថានីយ៍ទ្បើងចង់ខើតពេលសមហើយភ្លាមដល់ម៉ោងផ្សាយផ្ទាល់ភ្លាម យាយទៅប្រញាប់ប្រញាប់ហ្មង ហើយបានបង Nora ថាអូនឯងមើលបងរិទ្ធគាត់មកដល់តាំងយូរ ដូចមុន១ម៉ោង មុននិងផ្សាយផ្ទាល់ យាយមែនខ្ញុំធ្លាប់តែឃើញតារាល្បីផ្សេងៗ កៀកម៉ោងបានមកដល់ ទើបជួបគាត់ទេ វាជៀសវាងមានបញ្ញាផ្សេងៗយើងរៀបចំទាន់(សន្យាខ្លួនឈប់មើលងាយពេលវេលាហើយ និងយកគម្រូតាមmy idol ណុប បាយ៉ារិទ្ធ គួរឲ្យគោរព(សុខចិត្តឲ្យសល់ពេលកុំឲ្យខើចពេល)”

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បុរសម្នាក់នេះក៏ជាអ្នកចម្រៀងជំនាន់ក្រោយម្នាក់ដែរ ហើយរូបលោកពិតជាពេញចិត្តនូវទង្វើរបស់លោក ណុប បាយ៉ារិទ្ធ ជាខ្លាំង ព្រោះថាលោក ណុប បាយ៉ារិទ្ធ បើទោះខ្លួនជាតារាល្បីក៏ពិតមែន ក៏ប៉ុន្តែលោកនៅតែរក្សាជំហររបស់ខ្លួន គោរពពេលវេលា មិនអាងខ្លួនល្បីមកយឺតនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
សារដែលសរសើរ ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ