ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនរាល់គ្នា ក្នងបណ្ដាញសង្គមហ្វេសប៊ុក បានកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសម្រស់ ដ៏លេចធ្លោរបស់នារី ស្រស់សោភា គួរឲ្យចង់គយគន់មួយរូប ក្នុងឈុតសម្លៀកបំពាក់ បែបបុរាណប្រពៃណីខ្មែរ យ៉ាងសមសួន។

ជាពិសេស មានប្រិយមិត្តជាច្រើន ចង់ដឹងយ៉ាងអន្ទះសារពី ប្រវត្តិខ្លះៗនៃនារីរូបនោះ ថែមទាំងចង់ឃើញពី សម្រស់ពិតរបស់នាងថែមផងដែរ។ តាមពិតទៅ ស្រីស្អាតមុខស្រស់រូបនេះ មានឈ្មោះថា Alicia Khiem ជាតារាបង្ហាញម៉ូត ប្រចាំក្រុមមួយ ព្រមទាំងជានិស្សិត នៃសកលវិទ្យាល័យល្បីឈ្មោះ University of Amsterdam ទៀតផង។

លើសពីនេះ Alicia Khiem ជាកូនកាត់ខ្មែរ-រុស្សី ជាហេតុធ្វើឲ្យ នាងមានទម្រង់មុខយ៉ាងស្រស់សោភា និងគួរឲ្យទាក់ទាញប្លែកបែបនេះ។ បន្ថែមពីនេះ ដោយសារតែមានសម្រស់អំណោយផល​ ពីធម្មជាតិអមដោយ រូបរាងកាយដ៏ស្រឡូន និងចិត្តស្រលាញ់វិស័យបង្ហាញម៉ូតទៀតនោះ ទើបនាងសម្រេចចិត្ត ប្រឡូកវិថីមួយនេះទៅ។

យ៉ាងណាមិញ បើក្រលេកទៅមើលសម្រស់ខាងក្រៅរបស់នាង គឹរឹតតែមានភាពគួរឲ្យស្រលាញ់យ៉ាងខ្លាំង និងមានស្ទីលសម្លៀកបំពាក់កាលីបទាន់សម័យ ធ្វើឲ្យមហាជនចំណាំសឹងតែមិនបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Alicia Khiem តែងក្នុងឈុតបុរាណ
Alicia Khiem តែងក្នុងឈុតបុរាណ
Alicia Khiem តែងក្នុងឈុតបុរាណ
Alicia Khiem តែងក្នុងឈុតបុរាណ
Alicia Khiem តែងបែបសម័យ
Alicia Khiem តែងបែបសម័យ
Alicia Khiem តែងបែបសម័យ
Alicia Khiem តែងបែបសម័យ
Alicia Khiem តែងបែបសម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]