សិង្ហបុរី៖ មនុស្សជាច្រើននៅក្នុងពហុកីឡាដ្ឋានមានការភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសបុរសម្នាក់ដែលត្រូវបានមិត្តស្រីសុំរៀបការ។

យោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ នៅពហុកីឡាដ្ឋាន Singapore Sports Hub នៃការប្រកួតបាល់ទាត់រវាង Manchester United និង Inter Milan បានក្លាយទៅជាកន្លែងសុំរៀបការដ៏រីករាយមួយសម្រាប់គូស្នេហ៍មួយគូ។ 

គូស្នេហ៍មួយគូ

នៅពេលពាក់កណ្ដាលម៉ោងនៃការប្រកួត ខាងកាមេរ៉ាបានពង្រីកចាប់យកទិដ្ឋភាពរបស់អ្នកគាំទ្រក្រុមបាល់ទាត់ Manchester United។ ភ្លាមៗនោះនារីម្នាក់បានលុតជង្គង់ រួចបំពាក់ចិញ្ចៀនឲ្យមិត្តប្រុសរបស់នាងដើម្បីសុំរៀបការ។ មិត្តប្រុសរបស់នាងក៏បាននិយាយថា យល់ព្រម រួចទាញនាងមកអោបនិងថើបដោយក្ដីស្រលាញ់។ សកម្មភាពរបស់ពួកគេទាំងពីរ ធ្វើឲ្យមនុស្សរាប់ពាន់អ្នកនៅក្នុងពហុកីឡាដ្ឋានរំភើប និងទះដៃអបអរសាទរ។

ថ្ងៃនោះដែរគឺជាថ្ងៃដ៏អស្ចារ្យបំផុតសម្រាប់អ្នកទាំងពីរ ដោយសារពួកគេបានសាងពេលវេលាមួយដែលមិនអាចបំភ្លេចបានក្នុងជីវិត និងក្រុមបាល់ទាត់ដែលពួកគេគាំទ្រគឺ Manchester United បានទទួលជ័យជំនះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]