កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រីកូរ៉េ Blackpink អាចនិយាយបានថា ជាគ្រាប់ពេជ្រ របស់ផលិតកម្ម YG នាពេលបច្ចុប្បន្ន ដោយសន្ទុះនៃប្រជាប្រិយភាពរបស់ពូកគេ កាន់តែខ្លាំងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសមត្ថភាព និងរូបសម្រស់ ដែលបានទាំងព្រមតែម្តង។

ជាកស្តែង គេចាប់អារម្មណ៍បានថា សមាជិកម្នាក់ក្នុងចំណោម សមាជិកដទៃ Jisoo មានមុខមាត់ដូចជា រៀមច្បងរបស់នាង ដែលស្ថិតក្នុងក្រុម 2Ne1 គឺSandara ណាស់បើទោះបីជា អ្នកទាំងពីរ មានគម្លាតអាយុខុសគ្នា ទៅដល់១១ឆ្នាំក៏ដោយ។

ក្នុងនោះ ភាគច្រើន សកម្មភាព និងស្ទាយ៍លេងខ្លួន របស់អ្នកទាំងពីរ ពិតជាស្រដៀងគ្នាពិតមែន ហើយក៏មានមនុស្សជាច្រើន បាននាំគ្នាលើករឿងនេះមកពិភាក្សាផងដែរ។ ជាពិសេស ក៏មានបណ្តាផេកផ្សេងៗ តាមលើកយករូបរបស់ពួកគេ ដែលនៅជិតគ្នា សឹងតែអាចនិយាយបានថា ដូចជាមនុស្សតែមួយយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរ មានភាពស្និទ្ធស្នាលគ្នា តាំងពីJisoo មិនទាន់Debut
មកម្ល៉េះ ហើយភាគច្រើន ពួកគេ ក៏តែងមានរូបថតជាមួយនឹងគ្នា ប៉ុន្មានសន្លឹកផងដែរ៕

តោះទៅមើលបន្តិច ថាតើJisoo និង Sandara ពិតជាមុខដូចគ្នាមែនដែរអត់? 

Jisoo
Jisoo
Sandara
Sandara
Jisoo និងSandara
Jisoo និងSandara
Jisoo
Sandara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]