កូរ៉េខាងត្បូង៖ មនុស្សម្នាមានការកោតសរសើរនិងចាប់អារម្មណ៍ជាខ្លាំង ក្រោយបុរសម្នាក់បានបង្កើតឧបករណ៍ជំនួយដល់ការហែលទឹកសម្រាប់ត្រីពិការរបស់គាត់។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Henry Kim អាយុ ៣២ឆ្នាំ មុខរបរជាអ្នករចនា រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកជាមនុស្សដែលចូលចិត្តត្រីជាខ្លាំង ដូច្នេះផ្ទះរបស់លោកមានអាងចិញ្ចឹមត្រីចំនួន៣ ដែលដាក់ត្រីកន្ទុយបី និងត្រីជាច្រើនផ្សេងទៀត។

ក្រោយពីត្រីកន្ទុយបីរបស់លោកបានងាប់ជាច្រើនហូរហែ ដោយសារតែពួកវាមានជំងឺរលាកប្លោកនោមនោះ លោកក៏បានបែកគំនិត បង្កើតឧបករណ៍ជំនួយដល់ការហែលទឹកនេះឡើង។

លោក Henry Kim បាននិយាយថា៖

«ជំងឺរលាកប្លោកនោមរបស់ត្រីអាចបណ្តាលមកពីកត្តាច្រើនយ៉ាង រួមមាន ត្រីស៊ីចំណីច្រើនពេក ឬក៏វារស់នៅក្នុងទឹកមិនស្អាត។ ត្រីដែលមានជំងឺនេះ ពួកវានឹងហែលទឹកដាំក្បាលចុះក្រោម ពិការភាព ឬក៏លិចនៅក្នុងបាតអាងយកតែម្តង។ ជាទូទៅ ខ្ញុំឃើញជំងឺប្រភេទនេះនៅលើត្រីដែលនាំចូលពីប្រទេសថៃ ឬចិន មកកាន់ប្រទេសកូរ៉េ។»
«ត្រីដែលមានជំងឺប្រភេទនេះអាចរស់នៅបានតែពីរបីខែតែប៉ុណ្ណោះ ប៉ុន្តែព្រោះតែឧបករណ៍របស់ខ្ញុំ ត្រីខ្ញុំមួយក្បាលអាចរស់នៅបានរហូតដល់ទៅជាង ៥ខែ។ ឧបករណ៍ជំនួយដល់ការហែលទឹករបស់ខ្ញុំ អាចជួយត្រីអាចហែលទឹកបាន និងអាចរស់នៅបានយូរ។»

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសុទ្ធសឹងតែកោតសរសើរចំពោះលោក Henry Kim ជាខ្លាំង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ត្រីដែលប្រើប្រាស់ឧបករណ៍ជំនួយហែលទឹក
ត្រីដែលប្រើប្រាស់ឧបករណ៍ជំនួយហែលទឹក
ត្រីដែលប្រើប្រាស់ឧបករណ៍ជំនួយហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]